សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៧៣ នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិសម័យប្រឡងថ្ងៃទី ៦ វិច្ឆិកា ២០២៣។ ក្នុងការប្រឡងលើក នេះ មាន បេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧,៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៣៥,០៧២ នាក់ ស្រី ៥៣,៥៦ ភាគរយនិងបេក្ខជនបាន ប្រឡងជាប់សរុប ៩៨,៤៦០ នាក់ ( ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប )។ ក្នុងនោះបេក្ខជនទទួលបាន៖និទ្ទេស A ចំនួន ១,៦៧៣នាក់ ,និទ្ទេស B ចំនួន ៦,៩៦៤ នាក់ ,និទ្ទេស C ចំនួន ១៨,៣០៨ នាក់,និទ្ទេស D ចំនួន ៣៤,២៤៦ នាក់ និង និទ្ទេស E ចំនួន ៣៧,២៦៩ នាក់ ។
ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣សម័យប្រឡង៖ ២០ តុលា ២០២៣ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខ ជនចុះឈ្មោះប្រឡងសរុប ៨៨៨ នាក់ ស្រី ៣៤៤ នាក់,បេក្ខជនមក ប្រឡង សរុប៨៨៦នាក់ស្រី ៣៤៤ នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៨៧៩ នាក់ គិត ជាភាគរយស្មើនឹង៩៩,២១% នៃចំនួនបេក្ខជនមកប្រឡងសរុប។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន១៨ នាក់ ស្រី ១៤ នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់ (នារី ៩៤៧ នាក់)មកពីសាលាចំនួន៤២៣ ក្នុងនោះសាលារដ្ឋចំ នួន ៣០៩ មានសិស្សនិទ្ទេស A ចំនួន ១,១៥១ នាកនិងសាលាឯកជនចំនួន១១៤ មានសិស្សនិទ្ទេសA ចំនួន ៥២២ នាក់។ រាជធានីខេត្តចំនួន ២៣ មានបេក្ខជន ទទួលបាន និទ្ទេស A ។ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ មានបេក្ខជនទទួលបាននិទ្ទេស Aចំនួន១៨ នាក់ (ស្រី ១៤ នាក់) មកពីសាលារដ្ឋ ចំនួន៣ មានសិស្ស និទ្ទេស A ចំនួន ១០ នាក់និងសាលាឯកជនចំនួន ២ មាន សិស្សនិទ្ទេស A ចំនួន៨ នាក់។
គួររំលឹកថា លទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៣ ដូចតទៅ៖
ឆ្នាំ ២០១៤ ក្រសួងរៀបចំការប្រឡង២ដងក្នុងនោះលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយនិងលើកទី២បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយនិងមានបេក្ខ ជននិទ្ទេស A ចំនួន ១១នាក់ ។ ឆ្នាំ ២០១៥ បេក្ខជនប្រឡងជាប់ ៥៥,៨៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១០៨ នាក់។ ឆ្នាំ ២០១៦ បេក្ខជនប្រឡងជាប់ ៦២,១៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៥ នាក់។ ឆ្នាំ ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤២៤ នាក់។
ឆ្នាំ ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៨ នាក់។ ឆ្នាំ ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ ភាគរយ និងមាន បេក្ខជននិទ្ទេស A ចំនួន ៤៤៣ នាក់។ ឆ្នាំ ២០២០ ដោយស្ថិតក្នុងដំណាក់ កាល នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងបានកំណត់ឱ្យបេក្ខជនជាប់ដោយ ស្វ័យ ប្រវត្តិនិងមិនកំណត់និទ្ទេស ។ ឆ្នាំ ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៧៥៧ នាក់ ។
ឆ្នាំ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយនិងមានបេក្ខជននិទ្ទេស A ចំនួន ១០៥៨ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)។ ឆ្នាំ ២០២៣ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៦៩១ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់) ៕
ដោយ ៖ វណ្ណលុក