រដ្ឋបាលខេត្ដខេត្ដកំពង់ឆ្នាំង ប្រារព្ធសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំងបានប្រារព្ធ សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ការងារសម្រាប់ អនុវត្តឆ្នាំ២០២៤ រយ:ពេលពីរថ្ងៃ (ទី៩និងទី១០ ខែមករា) កាលពី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ ឆ្នាំង ក្រោម អធិបតី ភាពឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ពិធី នេះមាន ការចូលរួម ពីអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ សាលាខេត្ត មេបញ្ជាការកងកម្លាំងអាវុធទាំងបី ប្រធានអង្គភាព ជុំវិញ ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទូទាំងខេត្ត។
មានប្រសាសន៍បើកសន្និបាតឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ទោះបីបណ្តាឆ្នាំកន្លងមកសម្រាប់ខេត្តកំពង់ឆ្នាំង បានជួបនូវ វិបត្តិ ជាច្រើន ដោយសារជំងឺតូង-១៩ និង បញ្ហាប្រឈមនានាក៏ដោយ ក៏ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង បំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយបានខិតខំពុះពារអនុវត្តកម្មវិធី នយោបាយចតុកោណ នីតិ កាលទី៦នៃរដ្ឋសភាក្រោមការដឹកនាំ របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងកម្មវិធីនយោ បាយបញ្ចកោណ ដំណាក់កាលទី១ នីតិកាល៧នៃរដ្ឋសភាក្រោម ការ ដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្ដមបន្ដថា ដោយឡែកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ដែល បានដាក់ចេញថ្ងៃនេះត្រូវពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បី អនុវត្តឱ្យ បាន ជោគជ័យបន្តទៀត។ចំពោះបញ្ហាដែលនៅសេសសល់ ពីឆ្នាំ២០២៣បន្តដោះស្រាយឱ្យស្របតាមយន្តការច្បាប់ ។
ឯកឧត្ដមបានផ្តាំផ្ញើដល់សមាជិក សមាជិកា អង្គសន្និបាតទាំងអស់ ពិភាក្សា ប្រមូលធាតុចូលនិងឱ្យចំគោលដៅ និង ទិសដៅ របស់ រដ្ឋបាលបានដាក់ចេញស្របតាមការវិវត្តនៃស្ថានភាពសង្គម សេដ្ឋកិច្ច ឆ្លើយតបសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋ និងរក្សាបាន នូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕
ដោយ៖សុខ គឹមសៀន