បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធមីទិ្ទងអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា
កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណ អតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាន រៀបចំពិធីមីទ្ទីងរំលឹកខួបលើទី ៤៥នៃទិវាជ័យជម្នះ៧មករា (០៧-០១-១៩៧៩/០៧-០១-២០២៤) ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមាន ការ ចូលរួម ពី នាយ ទាហាន នាយ ទាហាន រង និង ពលទាហាន យ៉ាង ច្រើន កុះករ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសុន្ទរកថា ទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុម ឧត្តម ទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីង រំលឹកខួបលើកទី៤៥ឆ្នាំនៃទិវាជ័យជម្នះ៧មករា(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានី ភ្នំពេញ៕
ដោយ៖ប៊ុន រដ្ឋា