ភូមិចំនួនបីក្នុងឃុំឡាមិញ ត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ

រតនគិរី : ភូមិចំនួនបី រួមមាន ភូមិត្រុំ ភូមិស៊ូ និងភូមិញ៉ន ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានមន្ទីរៀបចំដែនដីនគរូបនីយ កម្ម សំណង់និងសុរិយោដី កាលពីថ្ងៃទី៨ ខែមករាបានរៀបចំ ពិធីប្រកាស កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោម អធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត រតនគិរី ។

ក្នុងពិធីដែលប្រារព្ធនៅភូមិញ៉ន លោក ទឹម មុនីរតន៍ អនុប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បាន ធ្វើ របាយការណ៍សង្ខេបអំពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលក្រុមការងារប្រតិបត្តិ នៃមន្ទីររៀបចំដែនដីន គ រូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានអនុវត្តកន្លងមក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះដែរលោកអភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរ ចំពោះបងប្អូន ប្រជាពល រដ្ឋទាំង បីភូមិ ខាងលើ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបានជ្រើសយកជាអាទិភាព ដែលក្រុម ការងារបានបញ្ចប់ នីតិវិធីនៃការវាស់វែង ប្រមូល និងបញ្ចូល ទិន្នន័យ និងត្រៀមបិទផ្សាយ ជាសាធារណៈ នូវឯកសារនៃ ការវិនិច្ឆ័យ ក្នុងគោលដៅផ្តល់ជូននូវបណ្ណ កម្មសិទ្ធិ (ប្លង់រឹង)ដែលជាឯកសារសំអាងរឹងមាំនៃម្ចាស់កម្មសិទ្ធិ ។កំណត់ ពីភាពច្បាស់ លាស់នៃការកាន់ កាប់ ការកំណត់ព្រំប្រទល់ដីធ្លី កាត់បន្ថយវិវាទដីធ្លី ឬលុបបំបាត់វិវាទដីធ្លី ឆ្លើយតបទៅនឹង តម្រូវការចាំ បាច់របស់ ប្រជាពលរដ្ឋ និងសហគមន៍ ។ក៏ជាការចូលរួម អនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ដោយ៖ គតិ យុត្ត

ads banner