លោក ចូ បៃដិន ថ្លែងថា សហរដ្ឋអាមេរិកកំពុងធ្វើកិច្ចការស្ងាត់ៗ ដើម្បីឱ្យទាហានអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា (Video Inside)
អត្ថបទដោយ៖
Apsara Net
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីរកការបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា បានប្រឈមនឹងហេតុការណ៍ហិង្សាផ្ទុះឡើងថ្មីៗមួយចំនួន ដែលបារម្ភថា នឹងក្លាយជាឧបសគ្គរារាំង។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកកំពុងធ្វើកិច្ចការនេះដោយស្ងាត់ៗ ជាមួយនឹងមន្ត្រីអ៊ីស្រាអែល ដើម្បីឱ្យទាហានអ៊ីស្រាអែលត្រូវចាកចេញពីតំបន់ហ្គាហ្សាហើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍