២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៤១២ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានបន្តថយចុះចំនួន ១៦១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។
ប្រទេសចំនួន៣ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ រួមមាន ប្រទេសប្រុយណេ មានការឆ្លង ៤១០ករណី, ប្រទេសឡាវ ១ករណី និងប្រទេសកម្ពុជាមានការឆ្លង១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧៣ម៉ឺន ១ពាន់ ៦០១ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៨៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០១លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕