បទល្មើសជលផលមួយឆ្នាំមាន ៣ពាន់ ៥៤ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
រដ្ឋបាលជលផលបានថ្លែងថា សំណុំរឿងបទល្មើសនេសាទនៅទូទាំងប្រទេសក្នុងមួយឆ្នាំកន្លងមកនេះ មានចំនួន ៣ពាន់ ៥៤ករណី។
បទល្មើសក្នុងឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា បានកើនឡើង ២៧៦ករណី បើប្រៀបធៀបឆ្នាំ២០២២។ យោងតាមរបាយការណ៍, គ្រាន់តែបទល្មើសនៅដែនសមុទ្រ មានចំនួន ១៩៧ករណី។ អាជ្ញាធរបានដុតកម្ទេចវត្ថុតាង ២ពាន់ ៨៤៩ករណី, បង្ក្រាបរបាំងស្បៃមុងជាង ១លានម៉ែត្រ និងបង្ក្រាបឧបករណ៍នានាផ្សេងៗទៀត។
រដ្ឋបាលជលផលបានធ្វើការពិន័យអន្តរការណ៍ចំនួន ១១៣ករណី ដែលមានទំហំទឹកប្រាក់ ជាង ៤១០លាន ៥៣ម៉ឺន ៨ពាន់ ៥០០រៀល និងបញ្ជូនជនសង្ស័យចំនួន ៦២នាក់ ទៅតុលាការ ខណៈ ៣៨នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យជាប់ពន្ធនាគារ។
របាយការណ៍ដដែលបង្ហាញថា ប្រាក់ចំណូលបានពីវិស័យជលផល មានចំនួនជាង ៨២៨លានរៀល ដែលកើនលើសឆ្នាំមុនជាង ២០៥លានរៀល។ ចំណែកផលនេសាទមានចំនួន ៨៦ម៉ឺន ៦ពាន់ ២៥០តោន ដែលកើនឡើងចំនួន ៤ពាន់ ៥០តោន។