បារាំងតែងតាំងស្ត្រីឲ្យធ្វើជាប្រធានទីភ្នាក់ងារចារកម្ម លើកដំបូង
ប៉ារីស៖ ប្រទេសបារាំងបានតែងតាំងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ ជាស្ត្រីដំបូងគេ កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ការតែងតាំងនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ។
ក្នុងពេលប្រកាសតែងតាំង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ក៏បាននិយាយអំពីការគំរាមកំហែងរបស់ភេរវករ នៅមុនការប្រកួតកីឡាអូឡាំពិកផងដែរ។
លោករដ្ឋមន្ត្រីមហាផ្ទៃបានថ្លែងអបអរសាទរ លោកស្រី Celine Berthon ចំពោះការតែងតាំងជាស្ត្រីដំបូងរបស់ប្រទេសបារាំង ក្នុងការដឹកនាំការិយាល័យចារកម្ម ក្នុងស្រុក ហៅកាត់ថា DGSI ។
លោកស្រី Berthon វ័យ៤៧ឆ្នាំ បានមកឡើងកាន់តំណែងនេះ ជំនួស លោក Nicolas Lerner។
DGSI ត្រូវបានគេដឹងថា ជាស្ថាប័នដ៏រឹងមាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងចារកម្ម ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត។
គួរបញ្ជាក់ថា លោកស្រី Celine Berthon ត្រូវបានគេដឹងថា ធ្លាប់ដឹកនាំសហជីពស្នងការប៉ូលីស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត