មនុស្សស្លាប់ព្រោះរញ្ជួយដី នៅជប៉ុន កើនដល់ជាង ២០០នាក់

តូក្យូ៖ គិតត្រឹមថ្ងៃអង្គារ ទី៩ ខែមករា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី នៅប្រទេសជប៉ុនបានកើនឡើងដល់ ជាង២០០នាក់ហើយ នៅមានបាត់ខ្លួនជាង១០០នាក់ទៀត នេះបើតាមអាជ្ញាធរជប៉ុន។

តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា នៅតែបន្តកើនឡើង ខណៈការរុករកអ្នកបាត់ខ្លួននៅតែបន្តធ្វើដូចគ្នា។ បើគិតថ្ងៃអង្គារ សប្តាហ៍នេះ ចំនួនមនុស្សស្លាប់បានកើនដល់ ២០២ នាក់ហើយ។ រីឯអ្នកបាត់ខ្លួន នៅមានជាង១០២នាក់ទៀត។

យ៉ាងណាមិញ ការធ្លាក់ព្រិលបាននិងកំពុងបង្ក ភាពស្មុគស្មាញដល់ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។ មនុស្សសរុបជិត៣០ម៉ឺននាក់ កំពុងស្នាក់នៅតាមមណ្ឌលជ្រកកោនបណ្តោះអាសន្ន ដែលរៀបចំដោយរដ្ឋាភិបាល ប៉ុន្តែ កន្លែងជាច្រើនប្រឈមបញ្ហាខ្វះខាតស្បៀងអាហារ ទឹក អគ្គិសនី និងម៉ាស៊ីនកម្តៅ។

ជាមួយគ្នានេះ ផ្ទះសម្បែងរបស់អ្នកស្រុករាប់ម៉ឺនគ្រួសារ ជួបបញ្ហាខ្វះខាតទឹកនិងអគ្គិសនីប្រើប្រាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner