ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបនិយាយថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្តិភាព និងអភិវឌ្ឍន៍ (Video Inside)

ពលរដ្ឋនិងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេស នៃទ្វីបអឺរ៉ុប បានបន្តផ្ញើសារសម្លេង តាមបណ្តាញសង្គមជាបន្ថែមទៀត នៅថ្ងៃទី១០ មករា ជាមួយនឹងការបញ្ជាក់ថា មូលហេតុអ្វីដែលពួកគេត្រូវនាំគ្នាទៅទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី នៅក្នុងទ្វីបអឺរ៉ុប។

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។

ពលរដ្ឋខ្មែរបានថ្លែងថា មូលហេតុដែលពួកគេនាំគ្នាមកទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត គឺដោយសារពួកគេស្រឡាញ់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធ្វើឱ្យប្រទេសមានសន្តិភាព និងមានការរីកចំរើន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។

ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសបារាំងរវាងពីថ្ងៃទី១៨ ដល់១៩មករា, សម្តេចធិបតី នឹងជួបសវនាការជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានប្រធានាធិបតី Élysée។ ដោយឡែកកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីសរវាងពីថ្ងៃទី១៥ ដល់១៩មករា។

ដំណើរគ្រោងបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង នាពេលខាងមុខនេះ គឺជាដំណើរលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតរបស់ប្រធានាធិបតីបារាំង បានសរសេរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាលើកទីមួយ របស់សម្តេចធិបតី ក្នុងពេលខាងមុខនេះ «នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី»។

ads banner