សម្ដេចក្រឡាហោម ណែនាំអាជ្ញាធរខេត្តបាត់ដំបង និង មន្ទីរ ពាក់ព័ន្ធជួយសង្គ្រោះស្រូវប្រាំងរបស់កសិករឱ្យអស់លទ្ធភាពជាក់ស្តែង
បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបង បានដឹក នាំអាជ្ញាធរនិងក្រុមការងារពាក់ព័ន្ធអញ្ជើញ ពិនិត្យ ដំណាំស្រូវប្រាំងរបស់កសិករស្ថិតនៅឃុំតាលាស់ ស្រុកមោង ឫស្សីដែល កំពុងខ្វះទឹកស្រោចស្រព។ បន្ទាប់ពីការចុះ ពិនិត្យ ជាក់ ស្តែង សម្តេចក្រឡាហោមបានណែនាំដល់រដ្ឋបាល ខេត្ត និងមន្ទីរពាក់ព័ន្ធអន្តរាគមន៍ជួយសង្រ្គោះស្រូវឱ្យ អស់ លទ្ធភាព ជាក់ស្តែង
សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវអនុសាសន៍ណែ នាំនេះកាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសស
ម្ពោធសមិទ្ធផលអគារសិក្សារថ្មីមួយខ្នង បួនជាន់ មាន ២០បន្ទប់នៃអនុវិទ្យាល័យសោហឺ។
យោងតាមរបាយការណ៍របស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកមោងឫស្សីបានឱ្យដឹងថា យ៉ាងហោច ណាស់ មានឃុំចំនួន ៩ ក្នុងស្រុកមោងឫស្សី កំពុងតែខ្វះខាត ទឹកស្រោចស្រពដំណាំស្រូវប្រហែលជាង ៨ពាន់ហិកតា។
អនុវត្តតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អាជ្ញាធរនិងជំនាញទាំងមន្ទីរធនធានទឹកមន្ទីរកសិកម្មនឹងខិតខំប្រឹងប្រែងរកដំណោះស្រាយឆ្លើយតបជួយដល់ប្រជាកសិករទាំងនោះ ឱ្យអស់ពីលទ្ធភាពតាមតែដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថាកន្លងមកបើទោះបីជាអាជ្ញាធរនិងមន្ទីរធនធានទឹកខេត្តបាត់ដំបងបានជូនដំណឹងជាមុននូវបញ្ហាប្រឈមនានា អំពីការខ្វះខាតទឹកធ្វើស្រែប្រាំងយ៉ាងណាក៏ដោយ ក៏ប្រជា កសិករ នៅបន្តបង្កបង្កើនផលស្រូវ រហូតដល់លើសផែនការ ដោយសារតែហេតុផល “តម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ មិនធ្លាប់មានពីមុនមក”។
របាយការណ៍ពីមន្ត្រីជំនាញបានបង្ហាញថា សម្រាប់ទូទាំង ខេត្ត បាត់ដំបង ផែនការបង្កបង្កើស្រូវប្រាំង ត្រូវបានកំណត់ឱ្យ ធ្វើប្រមាណ ២១ ០០០ហិកតា តែប៉ុណ្ណោះ ដោយផ្អែកតាម លទ្ធភាពជាក់ស្តែងដែលទឹកអាចផ្គត់ផ្គត់បាន ។ ប៉ុន្តែបច្ចុប្បន្ន កសិករនាំគ្នា សម្រុកធ្វើរហូតជាង ៥៦ ០០០ហិកតា និង លើស ផែនការជាង៣៥ ០០០ហិកតាជាហេតុធ្វើឱ្យប្រភព ទឹក មិនអាចធានាបានក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )