ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្តេជ្ញាបន្តធ្វើកិច្ចការសង្គមក្នុងការរក្សាបាននូវសន្តិភាព និងការអភិឌ្ឍ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ រយៈពេល១ទស្សវត្សមកនេះ មានយុវជនបញ្ញវន្តមួយចំនួនបានចងក្រងគ្នាជាក្រុម អង្គការ សមាគមផ្សេងៗ ដើម្បីធ្វើសកម្មភាពចូលរួមក្នុងបុព្វហេតុសង្គមជាតិ។ ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល លោក ហេង សំណាង បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ទាំងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុវជន តាមបណ្តាលខេត្តមួយចំនួន បានជួបជុំគ្នា ដើម្បីចងក្រមជាយុវជនសង្គមស៊ីវិល ដើម្បីធ្វើសកម្មភាពផ្តល់ប្រយោជន៍ជូនសង្គមជាតិ
ដូចជា វិស័យអប់រំ សិទ្ធមនុស្ស សិទ្ធការងារ បរិស្ថាន មនុស្សធម៌ ជាដើម។ ពិសេស ដោយស្របតាមគោលនយោបាយរាជរដ្ឋាភិបាល នីតិកាលទី៧ និងក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ហេង សំណាង បានបន្តថា ក្នុងនោះដែរក៏មាន យុវជននិន្នាការប្រឆាំងមួយចំនួនតូច តែងតែធ្វើទង្វើខុសច្បាប់ ជាហេតុនាំឱ្យរងគ្រោះដល់ខ្លួនឯង និងក្រុមគ្រួសារ និងបង្ហាញរូបភាពអាក្រក់ពីរាជរដ្ឋាភិបាលរបស់ខ្លួន ទាំងដែលដឹងថា ប្រទេសកម្ពុជាកំពុងតែនាំគ្នាចូលរួម ស្តារប្រទេស អភិវឌ្ឃន៍ធនធានមនុស្ស និងទប់ស្កាត់វិទ្ធង្សនា គ្រប់សព្វបែបយ៉ាង ធ្វើយ៉ាងណាការពាររក្សាតម្លៃសុខសន្តិភាព និងការអភិវឌ្ឃឱ្យខានតែបាន។ ជាចុងក្រោយប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ សូមអំពាវនាវម្តងហើយម្តងទៀត សូមកុំព្យាយាមធ្វើនយោបាយ ក៏សកម្មភាពបំផុសបំផុល រូបភាពមិនល្អ គួរនាំគ្នា ចូលធ្វើសកម្មភាពស្ម័គ្រចិត្ត ផ្តល់ប្រយោជន៍ជូនសង្គមជាតិ ពិតប្រាកដ ជាជាងកេងចំណេញផ្នែកនយោបាយជូនក្រុមឬបក្សណាមួយ ដើម្បីប្រយោជន៍មុចមាត់ និងគម្រូល្អដល់យុវជនជំនាន់ក្រោយ៕
ដោយ៖ពលជ័យ