រសៀលនេះ សម្តេចធិបតី អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០ ២៤ របស់ក្រសួងកិច្ចការនារី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារ សាខាភ្នំពេញ នៅរសៀលថ្ងៃទី១១ មករា ២០២៤ ។
សន្និបាតបានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្ល ងមក ដោយផ្អែកតាមផែនការយុទ្ធ សាស្ត្រនារីរតនៈទី៥ (២០១៩- ២០២៣) និងពិនិត្យ កាលានុវត្តភាពថ្មីដើម្បីលើកទិសដៅបន្តស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ សភា។
កន្លងមក យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ៤ដំណាក់កាល បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការលើក កម្ពស់សមភាពយេនឌ័រ ការវិនិយោគ ទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និង ស្ថានភាពសេដ្ឋកិច្ច សង្គ មរបស់ស្ត្រីនិងក្រុមគ្រួសារ។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ ការលើកកម្ពស់សមភាពយេ នឌ័រ និងការបង្កើនភាព អង់អាចរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាព ជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រី គឺជាស្នូល។
ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តផែនការ យុទ្ធសាស្ត្រនារីរតនៈទី៥ (២០១៩-២០២៣)ហើយក្រ សួងកិច្ចការនារី បានចាប់ផ្ដើមរៀបចំ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ផ្អែ កលើស្មារតី នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំងលទ្ធ ផលនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល ២ថ្ងៃដើម្បីរៀបចំផែនទីចង្អុលផ្លូវ សម្រាប់ផែនការយុទ្ធសាស្ត្រ នារីរតនៈទី៦ (២០២៤- ២០២៨ ) ។
ផ្អែកលើសមិទ្ធផលទទួលបានរបស់ក្រសួង ដែលមានការងារ ២ប្រភេទ៖ ការងារខ្សែទទឹង និងការងារខ្សែបណ្តោយ។ ការងារខ្សែទទឹង ផ្ដោតលើការងារបញ្ជ្រាបយេនឌ័រ និងការងារតាមដាន និងវាយតម្លៃ ។ ការងារខ្សែបណ្ដោយ កម្មវិធីដឹកនាំ និងអនុវត្តដោយក្រសួងកិច្ចការនារី សហការជាមួយក្រសួង ស្ថាប័នបច្ចេកទេសតាមវិស័យ និងដៃគូ (អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍)។ កម្មវិធីមាន កម្មវិធីលើកកម្ពស់សេដ្ឋកិច្ចស្ត្រី និងក្រុមគ្រួសារ កិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី និងក្មេងស្រី និងទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច, ការងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌សង្គម ៕
ដោយ ៖ វណ្ណលុក