សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា សុខភាព ហ៊ុន សែន បន្តរស់ រហូតកម្ចាត់ចោលពួកអ្នកអស់ពីកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បាន ផ្ដាំទៅ ក្រុមប្រឆាំង ជ្រុល និយមថា សុខភាព ហ៊ុន សែន បន្តរស់ រហូតកម្ចាត់ចោល ពួកអ្នក អស់ពីកម្ពុជា និងផ្តល់យោបល់ឱ្យពួកអ្នក ការពារសុខភាពខ្លួន ប្រសើរ ជាងគិតពីសុខភាព ហ៊ុន សែន ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្របានលើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គមតេលេក្រាមនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរភ្ជាប់ជាមួយការ បង្ហាញរូបភាព ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លើបណ្ដាញតេឡេក្រាមដូច្នេះថា ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់ រាប់អាន ក្នុងឋានៈ ជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់ ទំនាក់ ទំនងមិត្តភាពកម្ពុជា-ជប៉ន ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំ នៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ ។

សម្ដេចតេជោបន្តថា ខ្ញុំសូមអរគុណចំពោះ ឯកឧត្តម គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួប ដោយក្តីស្រឡាញ់រាប់អាន។ ខ្ញុំសូមអរគុណផងដែរ ដល់មិត្តភក្រ្ត ទាំងអស់ ដែលមកជួបពិភាក្សាជាមួយខ្ញុំ ពេលខ្ញុំ ស្នាក់នៅទីក្រុងតូក្យូ។

សម្ដេចបន្តថា មុននេះបន្តិច ខ្ញុំទទួលបានព័ត៌មានថា ពួកក្រុម ប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថា សុខភាពខ្ញុំ មិនល្អ មក លាងឈាម មិនដឹងថា ត្រឡប់ទៅប្រទេសវិញបានឬអត់? ។

សម្ដេចតេជោហ៊ុន សែន គូសបញ្ជាក់ថា “យើងសូមប្រាប់ទៅពួកអ្នក វិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកម្ចាត់ ចោលពួក ជ្រុល និយម អស់ពីកម្ពុជា ទើប ហ៊ុន សែន លាចាកលោកនេះទៅ ។ យើងសូម ផ្តល់យោបល់ឱ្យ ពួកអ្នកការពារសុខភាពខ្លួនប្រសើរ ជាងគិតពីសុខភាព ហ៊ុន សែន” ។

សម្ដេចតេជោ បានបញ្ជាក់ថា ក្រោយម៉ោង២ល្ងាច ថ្ងៃទី១២ មករា ២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយម កុំបារម្ភ ពីខ្ញុំ ធ្វើអីគិតពីខ្លួនឯងទៅល្អជាង ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner