ឆ្នាំ២០២៣សាខាកាកបាទក្រហមខេត្តបាត់ដំបង ជួយ ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ដែលប្រឈមបញ្ហាជីវភាព ខ្លាំងចំនួន១៧០ លើកស្មើនិង៤ ១៩២គ្រួសារ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តនិង ជាប្រធាន គណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន ក្រើនរម្លឹក ដល់ ថ្នាក់ដឹកនាំសាខា(កក្រកខេត្ត) និងអនុសាខាក្រុង-ស្រុកទាំង១៤ ក្នុង ខេត្តឱ្យបន្តយកចិត្តទុកដាក់ឱ្យ បានសកម្មជាប់ជាប្រចាំនិង ធ្វើ សកម្មភាព មនុស្សធម៌ដោយផ្ទាល់ ដើម្បីជួយដល់បងប្អូនគ្រួសារក្រីក្រ កំពុង ខ្វះខាត និងជួបការលំបាកខ្លាំងក្នុងមូលដ្ឋាននីមួយៗរបស់ខ្លួន។ត្រូវឆ្លើយតបឱ្យ សមស្របជាក់ស្តែង និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យ បានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហម កម្ពុជា ខេត្តបាត់ដំបងកាលរសៀលទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការសាខា។
តាមរយៈរបាយការណ៍ពីវឌ្ឍនភាពសកម្មភាពការងារក្នុងឆ្នាំ២០២៣បានបង្ហាញថា សាខាកាកបាទក្រហមខេត្តបាត់ដំបង បានធ្វើសកម្មភាព មនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះចំនួន ចំនួន ១៧០លើក ស្មើនិង ៤ ១៩២គ្រួសារស្មើនឹងមនុស្សរាយ ១៤ ១២៥នាក់ (ស្ត្រី៦ ៨៦២នាក់)។ដែលមកពីភូមិ ចំនួន៦១៨ភូមិ និងឃុំ-សង្កាត់ ចំនួន២៦៤ ក្នុងខេត្តបាត់ដំបង។ក្នុងនោះអំណោយរបស់កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាលចំនួន ១ ០១១គ្រួសារ។ អំណោយរបស់សាខាខេត្តផ្ទាល់ចំនួន២ ៦១០គ្រួសារ និងបាន (ប្រគល់ផ្ទះ២ខ្នង)និងអំណោយរបស់អនុសាខាក្រុង-ស្រុក ផ្ទាល់ ចំនួន៥៧១ គ្រួសារ។
ក្នុងកិច្ចប្រជុំឯកឧត្ដម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរ សុខ ទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា។ ពិសេស សេចក្តីនឹករលឹកនិងការផ្តាំសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ឯកឧត្តម បាន កោត សរសើរនិងផ្តល់ការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈ កិត្តិយសសាខា គណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង-ស្រុក ដែលបានខិតខំក្នុង ការបំពេញ នូវភារកិច្ច មនុស្ស ធម៌យ៉ាងសកម្មធ្វើជាសេនាធិការឱ្យ គណៈកម្មាធិការ សាខា អនុសាខាគ្រប់ថ្នាក់របស់ខ្លួន ក្នុងការដឹកនាំ និងជំរុញធ្វើឱ្យវិស័យ អាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា
ឯកឧត្តម សុខ លូ បានធ្វើការណែនាំដោយក្រើនរំលឹកនិងជំរុញដល់ ថ្នាក់ដឹកនាំសាខា និងអនុសាខា ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ ទាំងអស់ នូវកម្លាំងមធ្យោបាយ ស្បៀង សម្ភារៈ ព្រមទាំងថវិកា សម្រាប់ ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសគ្រោះរាំងស្ងួតអាចកើត ឡើងពេលខាងមុខ។ត្រូវធ្វើយ៉ាងណាផ្តល់សេវាកម្មមនុស្សធម៌ កាន់តែ ប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុននិងប្រសិទ្ធ
ភាពខ្ពស់ ។
សូមជម្រាបថា របៀបវារៈនៃកិច្ចប្រជុំខាងលើរួមមាន៖១-ពិនិត្យនិង អនុម័តរបាយការណ៍សង្ខេប ពីលទ្ធផលសកម្មភាព ការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តរបស់សាខាឆ្នាំ២០២៤។២-ពិនិត្យនិងអនុម័ត របាយការណ៍ស្តីពីចំណូលនិងចំណាយរបស់សាខាឆ្នាំ២០២៣។៣-ពិនិត្យពិភាក្សានិងអនុម័ត លើផែនការអភិវឌ្ឍ សកម្មភាពការងារ របស់សាខាឆ្នាំ២០២៤៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប