ទីក្រុងភ្នំពេញស្ថិតក្នុងចំណាត់លេខ៩ នៃគោលដៅទេសចរណ៍ ដែលពេញនិយមទាំង១០នៅលើពិភពលោក

ភ្នំពេញ៖ រាជធានីភ្នំពេញនៃប្រទេសកម្ពុជាបានក្លាយគោលដៅ ពេញនិយមបំផុតទាំង១០ សម្រាប់ឆ្នាំ២០២៤។នេះបើយោង តាមវេបសាយទេសចរណ៍មួយដែលមានឈ្មោះថា Tripadvisor បញ្ចេញឱ្យដឹងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

Tripadvisor បានឱ្យដឹងថា ទីក្រុងភ្នំពេញបានក្លាយគោល ដៅ ពេញនិយមបំផុតទាំង១០ ដោយឈរលេខ៩ក្នុងចំណោម ២៥ ទីក្រុងនៃ២៥ប្រទេស ដែលត្រូវបានជ្រើសរើសដោយ អ្នក ធ្វើដំណើរជាភ្ញៀវទេសចរអន្តរជាតិ និងផ្អែកតាមរយៈលើការ វាយតម្លៃ របស់ភ្ញៀវទេសចរអន្តរជាតិ។
ទីក្រុងជាប់ចំណាត់ថ្នាក់ទី១គឺទីក្រុងតូក្យូប្រទេសជប៉ុន ខណៈ ទីក្រុងជាប់ចំណាត់ថ្នាក់លេខ ៨ ដែលឈរមុខទីក្រុងភ្នំពេញ គឺជាទីក្រុងនៃ ប្រទេស កូស្តារីកា។
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី១២ ខែមករា នេះដែរបានបង្ហោះសារដែលមានខ្លឹមសារថា “អបអរសាទរ រាជធានីភ្នំពេញ ស្ថិតក្នុងចំណាត់លេខ ៩ នៃគោលដៅ ទេសចរណ៍ដែលពេញនិយមទាំង១០ នៅលើពិភពលោក ក្នុងឆ្នាំ ២០២៤”។

គួរបញ្ជាក់ថា ក្នុងចំណោមទីក្រុងទាំង២៥ ដែលត្រូវបាន ជ្រើស រើសមាន៖ ចំណាត់ថ្នាក់លេខ១ ទីក្រុងតូក្យូ(Tokyo) ប្រទេស ជប៉ុន, លេខ២ ទីក្រុងសេអ៊ូល( Seoul) ប្រទេសកូរ៉េខាង ត្បូង ,លេខ៣ ហាឡុង បាយ(Halong Bay) ប្រទេសវៀតណាម ,លេខ៤ កោះប៉ាឡាវ៉ាន់ (Palawan Island )ប្រទេស ហ្វីលីពីន ,លេខ៥ សាប៉ា(Sapa) ប្រទេសវៀតណាម, លេខ៦ បូហ្គោតា (Bogota) ប្រទេសកូឡំប៊ី, លេខ៧ ប៉ាតាយ៉ា (Pattaya) ប្រទេសថៃ, លេខ៨ អាឡាជូឡា(Alajuela) ប្រទេស កូស្តារីកា, លេខ៩ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង ទី១០ ទីក្រុងគូឡាឡាំពួរ(Kuala Lumpur) ប្រទេស ម៉ាឡេស៊ី និងទីក្រុងគោលដៅ១៥ផ្សេងទៀត៕


ដោយ៖ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner