និវត្តជន៍នៃមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួល បានការលើកទឹកចិត្តពី សមាគមសង្គហៈមិត្ត នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កំពង់ចាម៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការ ផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិត គូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

យោងតាមរបាយកាណ៍របស់ លោកជំទាវ កែវ ចរិយា រដ្ឋ លេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិត ចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្ត បេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនា សម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់ តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែល មានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤។

ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា អតីតកាលនៃនិវត្តន៍ជន គឺជាការត្រួស ត្រាយ ផ្លូវដោយតម្លៃនៃ ការធ្វើពលីកម្ម ឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាង ដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍប្រទេស ជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ ដល់ ថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួច ផ្តើមគំនិតបង្កើត នូវសមាគមសិង្គហៈមិត្តនេះឡើង ដើម្បីធ្វើ ជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រី រាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ដែលជាយន្តការទំនាក់ទំនង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជា ស្ថាបនិកកិត្តិយសនៃ សមាគម សិង្គហៈមិត្ត,  ឯកឧត្តម បណ្ឌិតអគ្គសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកិត្តិយស សមាគម និងលោកជំទាវ កែវ ចរិយា ជាប្រធានក្រុមប្រឹក្សា ភិបាល។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមលើកទឹកចិត្តដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់នៃសមាគម សូមបន្តយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារ ដ៏មានសារ សំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធិភាព នៃការបំពេញមុខងារ និងភារកិច្ចមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ ”បង្គោលចរឆ្នាំ២០៣០” គឺកម្ពុជាក្លាយជាប្រទេសមាន ចំណូលមធ្យមកំរិតខ្ពស់ និងបន្តគាំទ្រឱ្យសម្រេចបាន ”ចក្ខុវិស័យ២០៥០”គឺកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។
ក្នុងឱកាសនេះដែរនិវត្តន៍ជនដែលបានចូលរួមថ្ ក៏បានទទួលអំណោយពីលោកជំទាវ អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន បុរសទទួលបានក្រមាមួយ និងថវិកា ២០ម៉ឺនរៀល។ ចំណែកស្ត្រីទទួលបាន សំពត់សឹងមួយក្បិន និងថវិកា ២០ម៉ឺនរៀល៕
ដោយ៖លីពៅ

ads banner