សិស្សក្រីក្រខេត្តកំពតបង្ហាញក្តីសង្ឃឹម និងការពេញចិត្តចូលរៀនវគ្គបច្ចេកទេសនិងវិជ្ជាជីវៈ

កំពត៖សិស្សមកពីគ្រួសារក្រីក្រក្នុងខេត្តកំពតជាង៦០០នាក់ បាន មកជួប ជុំគ្នាចូលរៀនវគ្គបច្ចេកទេស និងវិជ្ជាជីវៈ C1(វគ្គទី១) នៅវិទ្យា ស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែន កំពត។ក្រុមសិស្សទាំងនោះ បានបង្ហាញ ទឹកចិត្តសប្បាយរីករាយជាមួយ នឹង ក្តីសង្ឃឹមយ៉ាងមុតមាំ ថាពួកគេនឹង ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ប្រកបរបរចិញ្ចឹមជីវិតខណៈដែលសាលារៀន បានប្តេជ្ញាថា នឹងធ្វើឱ្យវគ្គសិក្សានេះ បញ្ចប់ដោយ ជោគជ័យ។ 

វគ្គបច្ចេកទេស និងវិជ្ជាជីវៈវគ្គទី១នេះសិក្សាលើមុខជំនាញ អគ្គិសនី កុំព្យូទ័រ  ម៉ាស៊ីនត្រជាក់រថយន្ត និង ជាងកំបោរ។ ក្រុមសិស្ស បាននិយាយ ថា ដោយ សារជីវភាពខ្វះខាត  ពួកគេពុំមានឱកាសរៀនសូត្របានច្រើនទេ ។ក្រោយ ពេលបានដឹងថារាជរដ្ឋាភិបាល បានផ្តល់ឱកាសដល់សិស្ស និង យុវជន មក ពីគ្រួសារក្រីក្រ (អាយុ ១៥ ដល់៣៥ឆ្នាំ) ឱ្យចូលរៀនវគ្គ បច្ចេកទេស និង វិជ្ជាជីវៈ C1 ដោយឥតគិតថ្លៃនោះ  ពួកគេបាននាំគ្នាមកដាក់ ពាក្យសុំចូល រៀនជំនាញដែលខ្លួនស្រឡាញ់។ពួកគេបាន បញ្ជាក់ថាទោះ មមាញឹក នឹង ការងារចិញ្ចឹមគ្រួសារយ៉ាងណាក៏ដោយតែពួកគេបាន សម្រេច ចិត្តមកចូលរៀននៅថ្ងៃសៅរ៍និងអាទិត្យ ព្រោះសង្ឃឹមថាពេល រៀនចប់ខ្លួន នឹង មានជំនាញ មួយច្បាស់លាស់ អាចប្រកបរបរចិញ្ចឹមជីវិតបានកាន់ តែ ប្រសើរ។

ប្រធានការិយាល័យអប់រំបណ្តុះបណ្តាល និងធានាគុណភាព នៃវិទ្យា សា្ថនពហុបច្ចេកទេសភូមិភាគតេជោសែន កំពត លោក ខៀវ ចាន់ថន  បានប្រាប់ឱ្យដឹងថា សាលាទទួលពាក្យសុំចុះឈ្មោះចូលរៀនវគ្គកម្រិត សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C1 តាំងពីខែ វិច្ឆិកាឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ននេះ។ សិស្សសរុបមានចំនួន ៦៧៦នាក់ ដោយ សិក្សាលើមុខជំនាញ ៧មុខ។ក្នុងនេះ មានការងារជាងកំបោរ  ជាង ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ  ជាងរថយន្ត  ជាងថែទាំនិងជួសជុល អគ្គិសនីរថយន្ត ជាងថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត  អ្នកជំនាញ កែច្នៃបន្លែ ផ្លែឈើ និង កម្មវិធីសិក្សាកុំព្យូទ័រដែលជាមុខវិជ្ជាមួយ ដែល មានសិស្ស ចុះឈ្មោះចូលរៀនច្រើនជាងគេ។

លោកបន្តថា សម្រាប់ឆ្នាំសិក្សា(២០២៣ -២០២៤)  សាលាមានសិស្សចុះឈ្មោះ ចូលរៀន ថ្នាក់កម្រិតបរិញ្ញាបត្រ ១៧៦នាក់, កម្រិតសញ្ញា បត្រជាន់ខ្ពស់ (បច្ចេកទេស ឬបរិញ្ញាបត្ររង )៨៥នាក់ , កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈ ៣(C3)៤៩នាក់  កម្រិត (C2)៥៨នាក់ និង កម្រិត(C1) ៦៧៦នាក់  សរុបសិស្ស ១០៤៤នាក់៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner