អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យស្ថានភាពច្រាំងទន្លេបាក់ស្រុត នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត និងរួមជា មួយ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អញ្ជើញ ពិនិត្យ ស្ថានភាពច្រាំងទន្លេបាក់ស្រុត ដែលបង្កឱ្យប៉ះពាល់ លំនៅឋានប្រមាណ ៤០ គ្រួសារ រស់នៅតាមបណ្ដោយដងទន្លេមេគង្គ ក្នុងឃុំចំនួន៤ នៃស្ទឹងត្រង់ ។ការបាក់ស្រុតនេះបានប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូជាច្រើនកន្លែង។

ឃុំដែលរងផលប៉ះពាល់មានដូចជា ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលមានប្រវែងច្រាំង បាក់ស្រុតជាង មួយគីឡូម៉ែត្រ ។ក្នុងនោះឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈម នឹងការកាត់ផ្តាច់ផ្លូវបេតុងធ្វើឱ្យប្រជាពលរដ្ឋ ក្នុងភូមិ មិនអាចធ្វើដំណើរបាន ។

ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែង ប្រហែល ១០០ ម៉ែត្រ និងឃុំខ្ពបតាងួន ប្រវែងជាង ១០០ ម៉ែត្រ។ ការបាក់ស្រុតបានប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ និងផ្លូវបេតុង។

ឯកឧត្តមអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសិក្សាលើបញ្ហានោះជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកលើលទ្ធភាព នៃការជួសជុល ស្ដារឡើងវិញច្រាំងដែលបានបាក់នោះជាបន្ទាន់តែម្តង ៕
ដោយ៖លីពៅ

ads banner