រដូវត្រីត្រូវលើកទី២ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់សាធារណៈជនអំពីរដូវត្រីត្រូវជាលើក ទី២ ចាប់ពី ថ្ងៃ១៥មករា ដល់ថ្ងៃទី២១មករា ឆ្នាំ២០២៤។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមករាបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អញ្ជើញរួសរាន់មកទិញ ត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង៕ ប្រភពក្រសួងកសិកម្ម
សូមជូនសេចក្តីជូនដំណឹង៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner