ឯកឧត្តមចាយ បូរិន នាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង

ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាង ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចធិបតីហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យស៊នសំណាងនិងក្រុមគ្រួសារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានសម្តែងនូងក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំបាទដល់លំនៅដ្ឋាន ។

ឯកឧត្តមក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ តាំងពីរការសិក្សានិងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។

ឯកឧត្តមជាអ្នកសិក្សាស្រាវជ្រាវ និងបង្រៀនជំនាញប្រវត្តិវិទ្យា ជានិស្សិតថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ជំនាញប្រវត្តិវិទ្យា បណ្ឌិតប្រវត្តិវិទ្យា សាកល វិទ្យាល័យប៉ារីស៧ ប្រទេសបារាំង។ ប្រធានផ្នែកប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាលា គរុវិជ្ជាជាន់ខ្ពស់ប្រធានផ្នែកប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាលា គរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ។

ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ប្រធានរាជបណ្ឌិតសភាកម្ពុជា និងសាស្ត្រាចារ្យ ប្រវត្តិវិទ្យា ។
បណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់ និស្សិតកម្រិតបណ្ឌិតនៅរាជបណ្ឌិតសភាកម្ពុជា ។

ជាមួយគ្នានោះ ឯកឧត្តម ចាយ បូរិន និងគណៈប្រតិភូ ក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាងនិងសូមជូនពរដល់ឯកឧត្តមបណ្ឌិតសភាចារ្យទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner