គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែមករា៖ បាត់បង់ជីវិត៥នាក់ និងរងរបួស ៨នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរ បាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិតនិងរងរបួសធ្ងន់ស្រាលចំនួន៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមាន គ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន, មិនគោរពសិទ្ធិ ,ប្រជែងគ្រោះថ្នាក់ និងបត់គ្រោះថ្នាក់៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕