ថ្ងៃទី១៩ ខែមករា យានយន្តល្មើសចំនួន ៤៨០គ្រឿង ត្រូវ បានត្រួត ពិនិត្យ និងផាកពិន័យ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមករាធ្ឆ្នាំ២០២៤ បាន ឱ្យដឹងថា ក្នុងគោលដៅចំនួនសរុប ៦៩គោលដៅ មានយានយន្ត ចូលគោលដៅចំនួន៦៩៧គ្រឿង រថយន្តធំ៥គ្រឿង រថយន្ត តូច ១៥៧គ្រឿង និងម៉ូតូ ៥៣៥គ្រឿង។ សមត្ថកិច្ចបានពិនិត្យឃើញយានយន្តល្មើសសរុបចំនួន៤៨០គ្រឿង ក្នុងនេះ មានរថយន្តធំ០៥គ្រឿង រថយន្តតូច៥០គ្រឿង និងម៉ូតូ ចំនួន ៤២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើសបានដំណើរការទៅ យ៉ាងល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕