ជនមានភាពពិការក្រីក្រក្នុងខេត្តរតនគិរីចំនួន៥០០នាក់ ទទួល បានប្រាក់របបគោលនយោបាយ

រតនគិរី៖ពិធីបើកប្រាក់របបគោលនយោបាយត្រូវបានមន្ទីរសង្គម កិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរីប្រារព្ធនៅសាលមហោស្រពរតនៈកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៤ ក្រោម វត្តមានឯកឧត្តម សម សុផល អគ្គនាយកនៃ អគ្គនាយកដ្ឋានស្តារ សម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ងិន ណែល អភិបាលរងខេត្ត។

លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទាខេត្តបានបញ្ជាក់ថា មន្ទីរសម្រេចបានក្នុងការ អនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន និងដំណើរការនៃការរៀបចំរបបគោលនយោ
បាយពិការភាពក្រីក្រនៅតាមសហគមន៍មានដូចជា ដំណើរការ នៃការចុះសម្ភាសន៍ជនមានពិការភាព បានចំនួន ៥,៩៣៣នាក់ (ស្រី២,៨១០នាក់)។ ក្នុងនោះ ពិការកាយសម្បទាចំនួន ២,៤៥៣ នាក់ ពិការញាណដឹងចំនួន ២,១៨៣នាក់ ពិការ សតិបញ្ញា ចំនួន ៣១៩នាក់ ពិការផ្លូវចិត្តចំនួន ១១៥នាក់ និងពិការផ្សេងៗចំនួន ២៥៤នាក់និងសម្ភាសន៍មិនពេញ លេញចំនួន៦០៩នាក់។

លោកបន្តថាតាមរយៈកម្មវិធីនេះមន្ទីរបានរៀបចំនឹងធ្វើការស្នើសុំរបបគោលនយោបាយពិការភាពក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ ២០២៣ ជូនជនមានពិការភាព បានចំនួន៥០០នាក់ ហើយ សម្រាប់ឆ្នាំបន្តបន្ទាប់ មន្ទីរ នឹងធ្វើការសហការជាមួយ ឃុំ សង្កាត់ ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពជនមានពិការក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២២កន្លងមកមន្ទីរសង្គមកិច្ចបានសហការជាមួយរដ្ឋបាលខេត្តរៀបចំពិធីបើករបបគោលនយោបាយជូនជនមានពិការភាពក្រីក្របានចំនួន៥០០នាក់ មានក្រុងបានលុង ស្រុកអូរជុំ និង ស្រុក លំផាត់ ។

លោក ងិន ណែល បានលើកឡើងថា គោលដៅដ៏ចម្បង របស់រាជ រដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ។ការលើក
កម្ពស់ កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ។ ក្នុងអាណត្តិទី ៧ របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយ រងគ្រោះ ជាគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល ដែលធានាអោយបងប្អូន ទទួលបាននូវផលប្រយោជន៍ ពី សំណាញ់ សុវត្ថិភាពសង្គម និងរបបសន្តិសុខសង្គម បានកាន់ តែល្អប្រសើរឡើង ។

ឯកឧត្តម សម សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើក ឡើងថា ចាប់ពីឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាបានកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព ទិន្នន័យ ជនមានពិការភាពសរុបមានចំនួន ៣២៩,០៦៩នាក់ (ស្រីចំនួន ១៦១,៤៤៥នាក់)។ដោយឡែក ខេត្តរតនគិរី បានកំណត់អត្ត សញ្ញាណកម្មពិការភាពបានចំនួន ៥ ៩៣៣ នាក់(ស្រីចំនួន២ ៨១០នាក់) ហើយការបើកប្រាក់របប គោលនយោបាយពី រាជរដ្ឋា ភិបាលសម្រាប់ឆ្នាំ២០២៣ជូនជនពិការក្រីក្រ ក្នុង ខេត្តរតនគិរី ចំនួន៥០០នាក់៕
ដោយ៖ គតិ យុត្ត

ads banner