សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សៀមរាប៖សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបកាលពី រសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២៤គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២៣ព្រមទាំងលើកទិសដៅ ការងារ ឆ្នាំ២០២៤ របស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម ប្រាក់ សោភ័ណ បាន ផ្តល់ អនុសាសន៍ដល់សមាជិក សមាជិកា និងក្រុមប្រតិបត្តិថា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលក្រុមប្រតិ បត្តិត្រូវជារួមមាន៖ ១-មានផែនការសកម្មភាពការងារ ប្រចាំខែ នីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។ ២-បន្តអនុវត្តនូវ ទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។ ៣-បន្តពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួល ខុស ត្រូវខ្ពស់ក្នុងការតាមដាន ពិនិត្យ វាយតម្លៃ និងរបាយការណ៍ ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបាន ច្បាស់ លាស់។ ៤-បន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុង សម័យ បច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕
ដោយ៖ ស៊ាន សុផាត

ads banner