មន្ត្រីជំនាញស្នើដល់គ្រប់ភាគីយកចិត្តទុកដាក់លើការងារគ្រប់គ្រងនិងប្រើប្រាស់ទឹក
កំពត៖ខណៈរដូវប្រាំងឆ្នាំនេះអូសបន្លាយយូរ។ជាមួយគ្នានេះ សីតុណ្ហភាពក្តៅហួតហែង។ដំណាំស្រូវរាប់រយហិកតានៅ ស្រុក ចំនួនបីកំពុងត្រូវការទឹកស្រោចស្រពជាចាំបាច់។មន្ត្រីជំនាញ នៃ មន្ទីរធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋ,សហគមន៍និងអាជ្ញាធរឱ្យបង្កើនការយកចិត្តទុកដាក់លើកការងារគ្រប់គ្រងនិងប្រើប្រាស់ទឹកឱ្យបានល្អហើយគួរផ្អាកការធ្វើស្រូវប្រាំងលើកទី ២ ដើម្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ ។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត កំពតលោកបានឱ្យដឹងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះដោយសារ អាកាសធាតុក្តៅហួតហែងកំពុងគំរាមកំហែងដល់ដំណាំរបស់ពលរដ្ឋ ពិសេសដំណាំស្រូវ រាប់រយហិកតានៅស្រុកចំនួនបី មាន ស្រុក បន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលទាមទារ ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរសហការគ្នាត្រូវចុះជួយបូមទឹក ស្រោច ស្រព ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យទាន់ ពេលវេលា។
លោកបន្តថា រហូតមកដល់ថ្ងៃនេះ ដំណាំស្រូវ ក្នុងខេត្តកំពតមិន ទាន់ មាន ការខូចខាតដោយសារកង្វះទឹកនៅឡើយទេ ប៉ុន្តែលោក ព្រួយបារម្ភចំពោះបញ្ហាកង្វះទឹកស្រោចស្រពទៅថ្ងៃក្រោយ ហើយកន្លងមកមន្ទីរបានរៀបចំបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកចំនួន២៤ សហគមន៍ ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់ ក្រសួងធនធានទឹក និងឧតុនិយមក្នុងគោលបំណង បង្កើនការ យល់ដឹងពីការគ្រប់គ្រងប្រើប្រាស់ទឹក ជួយថែទាំ និងជួសជុល ប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរ ភាព។
នៅចំពោះមុខ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ សូមចូលរួមសហការពេលមាន កង្វះ ទឹក ស្រោចស្រពសូមរាយការណ៍មកមន្ត្រីជំនាញ ដើម្បីឱ្យមន្ត្រីជំនាញ ចុះជួយអន្តរាគមន៍និងពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រទាំងនោះតើ ត្រូវបើកទ្វារទឹកឬបូមចេញពីប្រភពណា?ដើម្បីចំណេញពេល វេលា, ថវិកានិងសន្សំសំចៃទឹកសម្រាប់ទុកបម្រើឱ្យវិស័យ ផ្សេងៗ ទៀត ចៀសវាងការនឹកឃើញធ្វើតាមចិត្តខ្លួនឯង។ លោកក៏បាន ណែនាំ ដល់កសិករនៅតំបន់ប្រឈមនឹងការខ្វះទឹកគួរផ្អាកការធ្វើ ស្រូវប្រាំងលើកទី២ ដើម្បីរក្សាទឹកខ្លះទុកស្រោចស្រពដំណាំ ប្រចាំ ថ្ងៃ និងសម្រាប់ចិញ្ចឹមសត្វ។
លោក ចាន់ វណ្ណា បានឱ្យដឹងថាខេត្តកំពតមានមានអំណោយផល ល្អស្ទើរគ្រប់ វិស័យ ។ក្នុងវិស័យធនធានទឹកខេត្តកំពតមាន ប្រព័ន្ធ ធារាសាស្ត្រសរុបចំនួន ៥៣កន្លែង និងមានទំហំផ្សេងៗពីគ្នា ទៅតាមកម្រិត នៃប្រព័ន្ធប្រឡាយស្រោចស្រព។ដូចជាប្រព័ន្ធ ទំនប់ អាងទឹកខ្នាតធំ មធ្យម និងតូច ក្នុងនោះ ខ្នាតធំមាន ចំនួនពីរកន្លែង (ស្ទឹងកែវ និងតន់ហន់), ខ្នាតមធ្យមចំនួន ៣៨ កន្លែង, ខ្នាតតូចចំនួន១៣ កន្លែង។
លោកបានបន្តថា ខេត្តកំពតមានស្ថានីយបូមទឹកចំនួនបីកន្លែង (ហ៊ុន សែន ទី៤៥, ហាយសូន និងចម្លងជ្រៃ)។បច្ចុប្បន្នបាន ធ្វើការជួសជុល និងស្តារឡើងវិញឱ្យដំណើរការបាន ចំនួន ២៧ ប្រព័ន្ធ ដែលមានលទ្ធភាពស្រោចស្រព នៅរដូវវស្សាបានចំនួន ៥៥ ៦០២ ហិកតា, រដូវប្រាំងបានចំនួន២១ ០៥៨ ហិកតា និង បូករួមប្រភពទឹកមួយចំនួនទៀតដែលជាប្រភពធនធានធម្មជាតិមាន ស្រាប់ដូចជា ស្ទឹង បឹង អូរ សម្រាប់បម្រើឱ្យការស្រោចស្រព ដល់ ដំណាំស្រូវ ដំណាំផ្សេងៗ និងការប្រើប្រាស់ប្រចាំថ្ងៃទៅតាម តម្រូវ ការរបស់ប្រជាពលរដ្ឋ៕
ដោយ៖សិលា សារិន