សម្តេចធិបតីអំពាវនាវអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌របស់ខ្លួន (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវការរៀបចំក្រមស្តង់ដាប្រតិបត្តិក្រមសីលធម៌សារព័ត៌មាន សម្រាប់អ្នកសារព័ត៌មានត្រូវអនុវត្តតាម។

ប្រសាសន៍អំពាវនាវនេះ បានទន្ទឹមនឹងការកត់សម្គាល់ខ្លះ ជុំវិញសកម្មភាពមិនប្រក្រតីរបស់អ្នកសារព័ត៌មានមួយចំនួនតូច ដែលបំពេញវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន ខុសនឹងក្រមសីលធម៌ និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, សម្តេចធិបតីបានថ្លែង បញ្ជាក់យ៉ាងនេះ។

ភាពជឿនលឿន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ត្រូវគេឃើញថាជាសន្ទុះជំរុញមួយយ៉ាងលឿន ផ្តល់លទ្ធភាពដល់ការផ្សាយព័ត៌មានបានលឿន និងឆាប់រហ័សគួរឱ្យកត់សម្គាល់ ប៉ុន្តែការផ្សាយខ្លះពីកន្លែងកើតហេតុ ត្រូវគេរាយការណ៍ថា បានប៉ះពាល់ដល់សិទ្ធិឯកជន ដោយសារតែអ្នកសារព័ត៌មានខ្លះ មិនទាន់មានការយល់ដឹងពីក្រមវិជ្ជាជីវៈសីលធម៌ ក្នុងការបំពេញកិច្ចការងារ។ ដូចប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់យ៉ាងនេះ

ads banner