៣សប្តាហ៍បង្ក្រាបល្បែងស៊ីសង៤៣ទីតាំង (Video Inside)

ក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសងបានចំនួន៤៣ទីតាំង និងបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការក្នុងរយៈពេល៣សប្តាហ៍ដើមខែមករានេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានបញ្ជាក់ថាការបង្ក្រាបល្បែងស៊ីសងទាំង ៤៣ទីតាំងនេះ បានធ្វើនៅទូទាំង ១៤ខេត្ត និងរាជធានី ជាមួយនឹងការបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ។

លោក ទូច សុឃៈ បានបញ្ជាក់ថាក្រោមគតិបណ្ឌិត «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់អភិសន្តិបណ្ឌិត ស សុខា គឺ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» កំណែទម្រង់ជាច្រើន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសលើបញ្ហាអទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ រួមមានការបង្ក្រាបល្បែងស៊ីសង, បញ្ហាគ្រឿងញៀន, បទល្មើសព្រហ្មទណ្ឌទូទៅ, ក្រុមក្មេងទំនើង, បញ្ហាចរាចរណ៍, ការជួញដូរមនុស្ស និងបញ្ហានានាដែល កើតឡើងតាមបណ្តោយព្រំដែនកម្ពុជា៕

ads banner