ក្រសួងមហាផ្ទៃបណ្តេញនគរបាលបួនរូបចេញពីក្របខណ្ឌ (Video Inside)
នគរបាលបួននាក់ដែលមុននេះត្រូវបានដកហូតឋាន្តរសក្តិ៍ពីឧត្តមសេនីយ៍មកនៅត្រឹមពលបាលត្រីនោះ, ទីបំផុតត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត។
លោក ទូច យុទ្ធា ឋានៈឧត្តមសេនីយ៍ទោ, លោក តាំង គង់, លោក ជូ ផល្លីឌីន និងលោក ខៃ វណ្ណៈ ដែលជាឧត្តមសេនីយ៍ត្រី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានព្រះរាជក្រឹត្យថ្ងៃទី៥ មករា ឆ្នាំ២០២៤ បានដកហូតឋានន្តរសក្តិ៍ចុះមកនៅត្រឹមពលបាលត្រី និងក្រោយមកនៅថ្ងៃទី១៨មករា ក្រសួងមហាផ្ទៃបានចេញប្រកាសមួយ បណ្តេញចេញនគរបាលទាំងបួនរួបនេះ ក្រោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានបញ្ជាក់ជុំវិញការបណ្តេញមន្ត្រីនគរបាលទាំងបួនរួប ដោយសារតែភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានសរសេរបញ្ជាក់ថា ការបណ្តេញចេញនេះ គឺផ្អែកលើគោលការណ៍ «សំអាតផ្ទះយើង» និង «អ្វីៗដើម្បីភាពកក់ក្តៅជួនប្រជាពលរដ្ឋ»។ អ្នកនាំពាក្យដដែលបានថ្លែងថា ផ្អែកទៅលើគោលការណ៍នេះ, ក្រសួងមហាផ្ទៃ បានបណ្តេញមន្រ្តីនគរបាលអសកម្ម ចេញពីក្របខណ្ឌប្រមាណជាង ៨០នាក់ហើយ ក្នុងនោះរួមមានអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងបទល្មើសវិន័យរបស់ក្រសួងមហាផ្ទៃ។