សិក្ខាកាមជិត ១ពាន់នាក់ បានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសមៈ
(ភ្នំពេញ)៖ គិតចាប់តាំងពីថ្ងៃដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធី បណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រហូតមកដល់ពេលេនះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានសិក្ខាកាមជិត ១ពាន់នានក់ហើយ បានមកចុះឈ្មោះចូលរៀន ដែលមកពីបណ្តារាជធានីខេត្ត ទូទាំងប្រទេស ។
លោក ចាន់ ជឿន នាយនាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានឱ្យដឹងថា បន្ទាប់ពីការប្រកាស កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វិទ្យស្ថានទទួលបាន ការចុះឈ្មោះពីសិស្សដែលចូលមករៀនចំនាញបច្ចេកទេសវិជ្ជាជីវៈC1 នេះគឺបានប្រមាណជាជិត ១ពាន់នាក់ហើយ ។ លោកបានឱ្យដឹងថា ផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ មានមុខជំនាញ១៤ ដែលសុទ្ធសឹងជាជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ ។
លោកបញ្ជាក់បន្ថែមថា ជំនាញដែលបាននិងកំពុងបើកឱ្យដំណើរមានចំនួន៥ជំនាញ កំពុងដាក់ឱ្យបង្រៀន ហើយការបណ្តុះបណ្តាលនេះគឺត្រូវបានបែងចេកចេញជា ៣វេន ចាប់ពីថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ រៀនព្រឹកល្ងាច ហើយនិងវេនយប់ និងវេនទី៣ គឺសិក្សានៅថ្ងៃសៅវ៍ និងថ្ងៃអាទិត្យ ។
លោក ខូវ សាខេន មកពីខេត្តបន្ទាយមានជ័យ មុខរបរពីមុនមកធ្វើការនៅតាមឃ្លាំងក្នុងខេត្តបានឱ្យដឹងថា ការមករៀនជំនាញអគ្គីសនីនេះ អាចអោយលោកប្រកបរបរនៅផ្ទះបាន នៅក្រោយពេលរៀនចប់ និងអាចយកជំនាញនេះយកទៅប្របរបរនៅក្នុងមូលដ្ឋាន ទៅតាមក្តីស្រម៉ៃរបស់លោកពីមុនមក។
សិក្សានៅក្នុងថ្នាក់ជំនាញ ម៉ាស៊ីនត្រជាក់ លោក ស៊ុន សុវណ្ណារ៉ា ជាអ្នករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱហយដឹងថា លោកមករៀនជំនាញម៉ាស៊ីនត្រជាក់នេះ ដើម្បីយកទៅប្រកអាជីវកម្ម នៅពេលបញ្ចប់ការសិក្សា។
បើតាមការបញ្ជាក់ពីលោក ពិន សំណាង គ្រូបច្ចេកទេសវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានឱ្យដឹងថា វគ្គជំនាញបច្ចេកទេសអគ្គីសនីនេះ គឺនិងបណ្តុះបណ្តាលរយៈពេល ៤ ខែ ចែកចេញជា ៦មូឌីល រួមជាមួយនិងជំនាញទន់ សុជីវធម៌ ហើយសិស្ស នឹងទទួលការចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនឯកជន ទៅលើផ្នែកអគ្គីសនី។ លោកបន្ថែមថា ជំនាញអគ្គីសនី គឺរៀនចប់ឱកាសនៃការងារខ្ពស់ ទទួលបានប្រាក់ខែសមរម្យ ហើយអាចចេញប្រកបរបររស៊ីខ្លួនឯងផងដែរ។
គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយ ពោលគឺកាល ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វគ្គដំបូងដែលមាន យុវជនចំនួន ១៥០០០នាក់ ក្នុងនោះមាន ៥០០ថ្នាក់បណ្តុះបណ្តាល នៅទូទាំងប្រទេស ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា