មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-អាល្លឺម៉ង់ សរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-អាល្លឺម៉ង់ សរសើរចំពោះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមក ។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកជំទាវ ស៊ូហ្សាន័រ បោវម៉ាន់ រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឥស្សរជនជាន់ខ្ពស់ទាំងពីរ បានពិភាក្សាអំពី ទំនាក់ទំនងទ្វេភាគី ដោយបានកោតសរសើរចំពោះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមក។

កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តោតលើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។

នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក៏ដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-អាល្លឺម៉ង់លើកទី ២ ផងដែរ ជាមួយលោកជំទាវ ផេត្រា ស៊ីកមុនដ៍ អគ្គនាយក អាស៊ី និង ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner