កម្ពុជា ប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការសហប្រតិបត្តិការខាងត្បូង ស្របតាមគោលការណ៍ នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក
(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការ យ៉ាង ជិត ស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង ស្របតាមគោលការណ៍ នៃភាពជា ដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ។
នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Manssour Bin Mussallam អគ្គលេខាធិការ នៃអង្គការ សហប្រតិបត្តិការខាងត្បូង (OSC) នៅទីស្តីការក្រសួង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែក របស់អង្គការសហប្រតិបត្តិការខាងត្បូង ចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ OSC ដើម្បីនាំមកនូវដំណោះ ស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍ នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ៕
ដោយ ៖ សួង ពិសិដ្ឋ