២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការលេខឆ្លងកូវីដ១៩ នៅទូទាំងអាស៊ាន នារយៈពេល ២៤ម៉ោងកន្លងមកនេះ មានតែ ២ករណីប៉ុណ្ណោះ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ បានបន្តថយចុះថែមទៀត ចំនួន ៦៨ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ២នៅអាស៊ាន រួមមានប្រទេសឡាវ មានការឆ្លងចំនួន ១ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៣ម៉ឺន ៥ពាន់ ៥៣១ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៦១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់ហើយ៕