ប្រតិភូខេត្តរតនគិរីអញ្ជើញជូនពរថ្នាក់ដឹកនាំបក្ស និងថ្នាក់ ដឹកនាំ ខេត្ត យ៉ាឡាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

រតនគិរី ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាមដែលនឹងឈានចូលមកដល់នាពេលខាងមុខនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤គណៈប្រតិភូខេត្តរតនគិរី ដឹកនាំ ដោយលោក ងិន ណែល អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញសួរ សុខទុក្ខ និងជូនពរថ្នាក់ដឹកនាំលេខាបក្ស ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាជនខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គម និយមវៀតណាម។ខេត្តយ៉ាឡាយមានព្រំប្រទល់ជាប់ គ្នា ជាមួយខេត្តរតនគិរី។

នៅក្នុងជំនួបជាមួយលោក រ៉ឺ ឡានជុង អនុប្រធានលេខាគណៈ កម្មាធិការបក្សខេត្តយ៉ាឡាយ លោក ងិន ណែលបានសម្តែង នូវសេចក្ដីសោមនស្សរីករាយនិងសូមអំណរសាទរយ៉ាងកក់ក្ដៅជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបក្សកុម្មុយនីស្តវៀតណាមខេត្តយ៉ាឡាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ វៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ ។

ចំណែកលោក រ៉ឺ ឡានជុង បានថ្លែងអំណរគុណយ៉ាង ជ្រាល ជ្រៅ ចំពោះ គណ:ប្រតិភូខេត្តរតនគិរីដែលបានឆ្លៀតឱកាស ចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំបក្សខេត្តក៏ដូចជាប្រជាពលរដ្ឋខេត្តយ៉ាឡាយនាពេលនេះ។លោកបានវាយ តម្លៃខ្ពស់ចំពោះ ទំនាក់ទំនងមិ ត្តភាព សាមគ្គីភាព រវាងបក្សខេត្តយ៉ាឡាយនិង គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលបានធ្វើសហ ប្រតិបត្តិការល្អរវាងគ្នានិងគ្នាហើយបក្សទាំងពីរនឹងបន្ត ពង្រឹង ពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជា ប្រយោជន៍ ទៅវិញ ទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃបក្ស ខេត្តទាំងពីរ៕

ដោយៈ គតិ យុត្ត

ads banner