សហគមន៍នេសាទនៅខេត្តកែបកំពុងវិវឌ្ឍន៍ខ្លួន តាមរយៈការ បង្កើត ឱ្យមានកញ្ចប់ទេសចរណ៍

កែប៖ បណ្តាសហគមន៍នេសាទនានានៃខេត្តជាប់មាត់សមុទ្រ ជាពិសេស ខេត្តកែប និងខេត្តកំពត ក្រៅពីការធ្វើនេសាទ ពេល នេះក៏កំពុងប្រឹងប្រែងផ្លាស់ប្តូរមុខមាត់ទីតាំងរៀងៗខ្លួនដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាសហគមន៍របស់ខ្លួនដែលជាការ បន្ថែមចំណូលជូនដល់សមាជិក។ តាមរយៈសក្តានុពលដែល មាន សហគមន៍អាចមានលទ្ធភាពក្នុងការរៀបចំឱ្យមានការ បោះតង់ ការឈ្វេងយល់ពីជីវភាពរបស់អ្នកនេសាទក្នុងតំបន់ និងសកម្មភាពផ្សេងទៀតបានសម្រាប់ទេសចរជាតិនិងបរទេស។

លោក វន សំភាស់ នាយកប្រចាំប្រទេសរបស់អង្គការ អេអ៊ីអេ ស្យុង អន្តរជាតិ (AEA)ក្នុងដំណើរទស្សនកិច្ច ជាមួយ បណ្តាញ អ្នកធ្វើការលើវិស័យទេសចរណ៍ បានឱ្យដឹងថា បណ្តា សហគមន៍ នេសាទរបស់យើង ជាពិសេសខេត្តកែបមាន ជីវចម្រុះដែល សម្បូរបែប។យើងមានឆ្នេរសមុទ្រមានព្រៃកោង កាងដែលជា ប្រភពមួយដ៏ល្អសម្រាប់ជីវចម្រុះ។បើយើងនាំគ្នាកែច្នៃតំបន់ សក្តានុពលទាំងនោះបន្ថែមនោះយើងនឹងអាចជួយដល់សេដ្ឋកិច្ចរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋានរបស់យើងតាមរយៈវិស័យទេសចរណ៍។

លោកបន្ថែមថា នៅខេត្តកែបមានសហគមន៍ចំនួនប្រាំដែល យើងកំពុងរិះរកវិធីបន្ថែមដើម្បីរុញឱ្យសហគមន៍ទាំងនោះ កាន់ តែមានដំណើរការទៅមុខ ។បច្ចុប្បន្នយើងមានសហគមន៍ នេសាទអូរក្រសារ និងសហគមន៍នេសាទភូមិថ្មី កំពុងបន្តភាព រីក ចម្រើនរបស់ខ្លួនហើយសហគមន៍អូរក្រសារ នឹងមាន សមិទ្ធផល ថ្មីរបស់ខ្លួន នាពេលដ៏ខ្លីខាងមុខ តាមរយៈដំណើរ ទស្សនកិច្ចនាថ្ងៃនេះ៕
ដោយ៖ សិលា សារិន

ads banner