នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកលកោតសរសើរនយោបាយ ឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន
ភ្នំពេញ៖ នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល បានកោត សរសើរ នយោបាយឈ្នះ-ឈ្នះដ៏ល្បីល្បាញ របស់ សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែកដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ ក្នុងតំបន់ និងពិភពលោក ។

លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធ សន្តិភាពសកលបានបង្ហាញនូវចំណាប់អារម្មណ៍បែបនេះ ក្នុង ឱកាស ក្នុងឱកាស ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យចូលជួប សម្ដែងការគួរសម នៅវិមាន៧មករាកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

សូមជម្រាបថា លោកបណ្ឌិត Charles Yang នាយកអន្តរជាតិ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF បានចូលរួមដោយផ្ទាល់ដើម្បីសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅនិងបានរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។

ក្នុងជំនួបលោកបណ្ឌិត Charles Yang បានវាយតម្លៃខ្ពស់នូវគំរូវីរភាព ក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់ សម្តេច តេជា អាចនឹងរួមចំណែកដល់ការកសាងសន្តិភាព និងការ បង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ជាពិសេសផ្តល់ជា ធាតុ ចូលដ៏សំខាន់មួយក្នុងការស្វះស្វែងសន្តិភាពនិងការបង្រួប បង្រួមឧបទ្វីប កូរ៉េ។លោកបន្តថាកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិល គឺបានផ្តល់នូវតម្លៃនៃការយោគយល់ និងការ ចែករំលែក បទពិសោធន៍ ល្អៗ ដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជនដែល ស្រឡាញ់សន្តិភាព ។

តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុម ហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ របស់ កូរ៉េ ខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទី៥នៅសាធារណរដ្ឋកូរ៉េ បង្កើន ការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយ ដល់ផែន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥ លាននាក់ រួមទាំងការគាំពារដល់សត្រី ដែលជាតម្រូវការចាំបាច់បំផុតមួយ របស់កម្ពុជា ក្នុងដំណាក់កាលថ្មី៕
ដោយ៖វណ្ណលុក
