ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាប្រកួត ដ៏មានសារៈសំខាន់ក្នុងវិស័យទូកក្តោង

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាន ថ្លែងថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯ កថ្នាក់ជាតិគឺ ជាប្រកួតដ៏មានសារៈសំខាន់សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យនិងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី។

កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡា ទូកក្តោង កម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើស រើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមអធិតីភាព ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡាទូក ក្តោងកម្ពុជា និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានការចូលរួមពីសំណាក់ លោក គឹម សាវុធ មេបញ្ជាការរង នៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ។

ឯកឧត្តម ថោង រដ្ឋសក្តិ បានអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី ដែលបានទទួលជ័យលាភី ពីការប្រកួតកីឡាទូកក្តោង ជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ហើយសម្រាប់អ្នកដែលមិនទទួល បានជ័យលាភី នៅក្នុងថ្ងៃនេះត្រូវខិតខំប្រឹងប្រែងបន្ថែម ដើម្បីទទួល បានជ័យលាភីនៅការប្រកួតនាពេលខាងមុខផ្សេងៗទៀត។ សម្រាប់ អ្នកទទួលបានបានជ័យលាភីនៅក្នុងថ្ងៃនេះ ត្រូវចងចាំថាជើងឯក ដ៏អស្ចារ្យម្នាក់ ត្រូវរក្សាគុណផលកីឡារបស់ខ្លួន ប្រកបដោយវិន័យ និងការស្មោះត្រង់ចំពោះជំនាញ និង ទេពកោសល្យ ។

ឯកឧត្តមបន្តថា ការប្រកួតនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជា ជីវៈរបស់កីឡាករ កីឡាការិនី ជាពិសេសគឺជាការវាស់ ស្ទង់សមត្ថភាព របស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយ គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍ វស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀម ខ្លួនជាស្រេចសម្រាប់ ការប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅ កាន់ការប្រកួតកីឡាអូឡាំពិកយុវជន អាស៊ីលើកទី៤ ឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។

ឯកឧត្តមអនុប្រធានក៏បានផ្តល់អនុសាសន៍ដល់ក្រុមកីឡាករ កីឡា ការិនី ទាំងអស់ត្រូវប្រកាន់ប្រកាន់ខ្ជាប់នូវប្រពៃណី របស់កីឡា ទូកក្តោងផងដែរ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡា ទូកក្តោង កម្ពុជា បានបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាទូកក្តោងជ្រើស រើសជើង ឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការប្រកួត បានរៀបចំវិញ្ញាសាចំនួន ៥ដូចជា៖ ១. វិញ្ញាសា Windsurfing Open ដែលមានកីឡាករ ១៣ រូប ចូលរួមប្រកួត ២. វិញ្ញាសា WindFoil IQ:Foil Open ដែលមានកីឡាករ ៤ រូប ចូលរួមប្រកួត ៣. វិញ្ញាសា ILCA Boat ដែលមានកីឡាករ កីឡាការិនី ៦ រូប ចូលរួមប្រកួត ៤. វិញ្ញាសា Byte Boat ដែលមានកីឡាករ ២ រូប ចូលរួមប្រកួត ៥. វិញ្ញាសា Optimist Boat ដែលមានកីឡាករ កីឡាការិនី ៥ រូប ចូលរួមប្រកួត។សរុបកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៣០រូប ។

ឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ជាលទ្ធផល១. វិញ្ញាសា Windsurfing Open ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ម៉ែន ចាន់ណារ៉ុង – ចំណាត់ ថ្នាក់លេខ ២ កីឡាករ ម៉ុញ ផាន់ណៈ- ចំណាត់ថ្នាក់លេខ ៣ កីឡាករ គង់ សំរេច ។
២. វិញ្ញាសា WindFoil IQ:Foil Open – ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ កែវ ភានុន – ចំណាត់ថ្នាក់លេខ ២ កីឡាករ កែវ ភារុណ – ចំណាត់ថ្នាក់លេខ ៣ កីឡាករ សែម ប្រុសពៅ។

៣. វិញ្ញាសា ILCA Open-ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់ – ចំណាត់ថ្នាក់លេខ ២ កីឡាករ ឡុច ដារ៉ុង- ចំណាត់ថ្នាក់ លេខ ៣ កីឡាការិនី ចាន់ សុខវាសនា។

៤. វិញ្ញាសា Byte Boat Open- ចំណាត់ថ្នាក់លេខ ១ គឺបានទៅ លើកីឡាករ ញិប ផាន់ណា- ចំណាត់ថ្នាក់លេខ ២ កីឡាករ ថា ប៊ុនថេង។

៥. វិញ្ញាសា Optimist Open- ចំណាត់ថ្នាក់លេខ ១ បានទៅ លើកីឡាករ បូ សំអ៊ី- ចំណាត់ថ្នាក់លេខ ២ កីឡាករ ទិត សុវណ្ណា – ចំណាត់ថ្នាក់លេខ ៣ កីឡាករ ធឿន ដាវីត៕
អត្ថបទៈជាវ ចន្ធូ រូបភាពសហព័ន្ធ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner