ក្រុមហ៊ុនអាកាសចរណ៍ Ryanair ធ្លាក់ចុះប្រាក់ចំណេញសុទ្ធ ៩៣ភាគរយ ក្នុងត្រីមាសទី៣ឆ្នាំមុន ព្រោះតម្លៃប្រេងឥន្ធនៈកើនឡើង

ឡុងដ៍៖ ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair នៅថ្ងៃចន្ទសប្តាហ៍នេះនិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនធ្លាក់ចុះរហូតដល់ ៩៣ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់។

ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair បញ្ជាក់ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន ធ្លាក់ចុះមកត្រឹម ១៤.៨លានអឺរ៉ូ ឬប្រហែល ១៦លានដុល្លារ ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អៀរឡង់នេះ គឺលោក Michael O’Leary និយាយថា Ryanair កំពុងបង្រួមការព្យាករណ៍អំពីប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីចន្លោះ ១.៨៥ពាន់លានអឺរ៉ូប និង ១.៩៥ពាន់លានអឺរ៉ូ។

តួលេខនេះធ្លាក់ចុះបន្តិច បើធៀបនឹងការរំពឹងទុកពីមុន ដែលមានចាប់ពីចន្លោះ ១.៨៥ពាន់លានអឺរ៉ូប ទៅ ២.០៥ពាន់លានអឺរ៉ូ។ ការចរាចរណ៍ដឹកអ្នកដំណើរកើនឡើង ៧ភាគរយ ដល់ ៤១.៤លាននាក់ បើទោះបីជាតម្លៃជាមធ្យមខ្ពស់ជាងមុន ការណ៍នេះជួយទូទាត់លើការចំណាយកើនឡើងផ្សេងៗទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក O’Leary បានស្តីបន្ទោសទៅលើសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននៅអឺរ៉ុប, សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា ក៏ដូចជាការពន្យារពេលការដឹកជញ្ជូនយន្តហោះប៊ូអ៊ីងជាដើម។ ជាពិសេស ក្នុងត្រីមាសទី៣ឆ្នាំមុន ការចំណាយលើថ្លៃប្រេងឥន្ធនៈរបស់ Ryanair បានកើនឡើង ៣៥ភាគរយ បើទោះបីជាប្រាក់ចំណូលកើនឡើង ១៧ភាគរយក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner