រាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានថ្មីឆ្លងទន្លេ (Video Inside)

ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់មួយ នាចុងខែកុម្ភៈឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងនៅថ្ងៃទី៣០ ខែមករាថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលចិន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រានេះ ក្នុងអម្លុងដំណើរទស្សនកិច្ចរបស់ម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣។

គម្រោងស្ពានព្រែកប្រា-ចាក់អង្រែក្រោម ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ នឹងមានបណ្តោយប្រវែងជាង ៨០០ម៉ែត្រ និងគ្រោងប្រើពេលសាងសង់រយៈពេល ៤២ខែ ឬ៣ឆ្នាំកន្លះ។

ស្ពានព្រែកប្រា-ចាក់អង្រែក្រោមនេះ បន្ទាប់ពីសាងសង់រួចនឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ជាពិសេសនឹងធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាព នៃការដឹកជញ្ជូន និងភស្តុភារកម្មនានា នៅក្នុងតំបន់រាជធានីភ្នំពេញ។

ads banner