អ្នកប្រើកាំភ្លើងខ្យល់បាញ់សត្វកុកនៅខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន (Video Inside)
អត្ថបទដោយ៖
Apsara Net
មន្ត្រីអាវុធហត្ថម្នាក់ដែលបាញ់សត្វកុកត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានអំពើរិះគន់មួយ ដែលបង្ហោះតាមបណ្តាញសង្គម។
អំពើបាញ់សត្វកុកដោយការប្រើកាំភ្លើងខ្យល់ ក្នុងរូបភាពជាមន្ត្រីកងរាជអាវុធហត្ថនេះ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី៣០មករានេះ ស្ថិតនៅក្នុងចំណុចបឹងរកាកណ្តាល, ក្រុងក្រចេះ ខេត្តក្រចេះ។
ការបង្ហោះរូបភាពបាញ់សត្វកុកនេះ ទទួលបានការរិះគន់ខ្លះ ពីបណ្តាញសង្គម ដែលចង់រក្សាការពារសត្វស្លាបនេះ។ មន្ត្រីអភិរក្ស បានថ្លែងថា សត្វកុក មិនមែនជាសត្វដែលស្ថិតក្នុងចំណាត់ថ្នាក់ នៃប្រភេទសត្វដែលផុតពូជ របស់ពិភពលោកឡើយ។
មន្ត្រីកងរាជអាវុធហត្ថឈ្មោះ កង សុផាណារ័ត្ន ដែលជាប់ពាក់ព័ន្ធនឹងការប្រើកាំភ្លើងបាញ់សម្លាប់សត្វកុកនោះ ត្រូវគេបង្ហាញអត្តសញ្ញាណថា ជាមន្ត្រីក្នុងអង្គភាពរបស់ស្រុកចិត្របុរី និងត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០មករា ដើម្បីធ្វើការសាកសួរ។