២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
នៅទូទាំងអាស៊ាន មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលមានការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ការឆ្លងថ្មីនៅកម្ពុជានៅថ្ងៃនេះ មានចំនួន ១ករណី។ ការឆ្លងនៅថ្ងៃនេះ បានកើនឡើងចំនួន ១ករណី បើប្រៀបធៀបក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល កាលពីម្សិលមិញ ដែលគ្មានអ្នកឆ្លងឡើយ។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៤ម៉ឺន ២ពាន់ ១០២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់ហើយ៕