ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៨នាក់ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១៩នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ២៥,២៥ក្រាម និង១៦៦កញ្ចប់តូច។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner