មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ជូនសិស្សានុសិស្សនៅវិទ្យាល័យតេជោសែនត្រពាំងក្រហម

រតនគិរី៖ ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន កំណើនយានជំនិះបាន កើនឡើងជា បន្តបន្ទាប់ ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏បានកើត ឡើង ផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នេះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ
២០២៤ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីដឹកនាំដោយលោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ សហការជាមួយអធិការនគរបាលស្រុកបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនសិស្សនុសិស្សនៅវិទ្យាល័យតេជោសែនត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរី ដោយមានការចូលរួមពីប្អូនៗសិស្សានុសិស្ស ប្រមាណ៦០នាក់ ។

លោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ បានលើកឡើង ថា ការចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ស្តីពី សុវត្ថិភាព ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោល បំណង អប់រំ ផ្សព្វផ្សាយអប់រំណែនាំ ដល់ប្ពូនៗសិស្សនុសិស្សឲ្យចូលរួមគោរពច្បាប់ ចរាចរណ៍ ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ បើកបរ ក្រោមឥទ្ធិពល នៃគ្រឿង
ស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេល បើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយប្ពូនៗត្រូវគិតថា ការពាក់មួកសុវត្ថិភាពគឺដើម្បីការពារអាយុជីវិតរបស់ប្អូន មិនមែនពាក់ដើម្បីការពារប៉ូលីសផាកតែម្យ៉ាងនោះឡើយ ។

នៅក្នុងឱកាសនោះការិយាល័យសុវត្ថិភាពចរាចរណ៍ ក៏បានចែកជូនឯកសារ ដល់វិទ្យាល័យតេជោសែនត្រពាំងក្រហម ទុកសម្រាប់ផ្សព្វផ្សាយបន្តរួមមាន៖
មួកសុវត្ថិភាព ២០មួក(ជាការឧបត្ថម្ភរបស់លោកប្រធាន មន្ទីរសាធា រណកា រនិងដឹកជញ្ជូនខេត្ត),សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ១២០ក្បាល, សៀវភៅ សម្រាប់អ្នកបេីកបរម៉ូតូ ២០០ក្បាល,ប្រការសំខាន់ៗ ដែលអ្នកបេីកបរត្រូវយល់ដឹង ២០០សន្លឹក, ស្ទីគឃ័រចំណាំងផ្លាត ,២០០សន្លឹក,ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ ៣០ផ្ទាំង,ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ៣០សន្លឹក។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ដែលបានបង្ហាញពីចំនួននៃអត្រាគ្រោះ ថ្នាក់ចរាចរ ដែល បណ្តាលឱ្យមានបាត់បង់ជីវិត និងរងរបួស ហើយបានបន្សល់សង្គមជាតិនូវ ជនពិការ ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម។ កត្តាទាំងនេះកើតឡើងដោយការបើកបរបញ្ជា យាន យន្តមិនគោរពច្បាប់ចរាចរណ៍ រួមមានការបើកបរលើសល្បឿនកំណត់ មិនគោរព សិទ្ធិគ្នា អធ្យាស្រ័យគ្នា មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង មិន ពាក់មួកសុវត្ថិភាពជាដើម៕

ដោយ ៖ គតិ យុត្ត

ads banner