ខេត្តរតនគិរី ដាក់ឱ្យដំណើរការគម្រោងថ្មីស្តីពីការបង្កើន ការអប់រំ ប្រ កប ដោយ គុណភាព សម្រាប់កុមារីរស់នៅសហគមន៍ ដាច់ស្រយាល និងងាយរងគ្រោះ

រតនគិរី៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ងិន ណែល អភិបាល រង ខេត្តរតនគិរី បាន អញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការគម្រោងថ្មីស្តីពី ការ បង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ កុមារី រស់នៅ សហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា។

ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្ត រតនគិរី ដោយ មាន ការ អញ្ជើញ ចូលរួមពី តំណាងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ តំណាងមកពីក្រសួងកិច្ចការនារី តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារី អប់រំស្រុក និងអង្គការសង្គម ស៊ីវិល ដែលមកពីខេត្តគោលដៅចំនួន ៧ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកោះកុង សរុបប្រមាណ ៧០នាក់ ។

ពិធីដាក់ឱ្យដំណើរការគម្រោងនេះមានគោលបំណង ចំនួន៣រួមមាន៖
១.ផ្សព្វផ្សាយគម្រោងស្តីពីការលើកកម្ពស់ការអប់រំបែបយេនឌ័រ ក្នុង តំបន់គោលដៅ ។
២.ពង្រឹងការសហការដៃគូដើម្បីលើកកម្ពស់ការអប់រំឆ្លើយតបបែបយេនឌ័រ។
៣. បង្ហាញមូលដ្ឋានគម្រោង ថ្មីអំពីការការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយ គុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល និងងាយរង គ្រោះ នៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា គម្រោងថ្មីស្តីពី ការបង្កើនការចូលរួមក្នុងការអប់រំប្រកប ដោយ គុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅ សហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា គាំទ្រដោយអង្គការ UWS គឺជាស្ថាប័ន មិនរកប្រាក់ចំណូលដែលបានចុះបញ្ជីជាអង្គការក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០៨ ដែលបាន ប្រតិបត្តិការក្នុងប្រទេសចំនួន៤ រួមមាន កម្ពុជា មីយ៉ាន់ម៉ា ម៉ាដាកាស្កា និងនេប៉ាល។

អង្គការ UWS បានជួយពង្រឹងប្រព័ន្ធ អប់រំកម្រិតបឋមសិក្សា តាម រយៈការសហការជាដៃគូជាមួយរដ្ឋបាលមូលដ្ឋាននិងថ្នាក់ជាតិ ព្រមទាំងសហគមន៍ ដើម្បី បង្កើតបរិក្ខាសាលារៀនកម្រិតបឋមសិក្សាដែលប្រកបដោយគុណភាព បរិយាបន្ន និងនិរន្តរភាពសម្រាប់កុមារនៅតំបន់ ដាច់ស្រយាលដែលពីមុនស្ថិត នៅក្រៅសាលារៀន នៅទូទាំងពិភពលោក អង្គការ UWS បានគាំទ្រសិស្សា នុសិស្ស ជាង ៦១០០០នាក់ ក្នុងការអប់រំបឋមសិក្សា ដោយសាងសង់សាលាបឋមសិក្សា ចំនួន ៣១១កន្លែង ជ្រើសរើសនិងបណ្តុះ បណ្ដាលគ្រូបង្រៀនជាង ១៣០០នាក់ និងផ្ទេរសាលារៀនចំនួន ៧៤កន្លែងទៅកាន់ប្រព័ន្ធអប់រំថ្នាក់ជាតិ៕ដោយ ៖ គតិ យុត្ត

ads banner