មនុស្សស្លាប់ និងរបួសជាង ២៧០នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសបង្កជាអគ្គិភ័យដ៏ធំលេបត្របាក់រដ្ឋធានីកេនយ៉ា

ណៃរ៉ូប៊ី៖ ប៉ូលិសកេនយ៉ា នៅថ្ងៃសុក្រនេះនិយាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និងច្រើនជាង ២៧០នាក់ផ្សេងទៀតរងរបួស នៅក្នុង អគ្គិសនីដ៏ធំសម្បើមមួយ នៅពេលដែលរថយន្តដឹកទំនិញផ្ទុកហ្គាសមួយគ្រឿងបានផ្ទុះឡើងនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី។

គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកពន្លត់អគ្គីភ័យគ្រប់គ្រងភ្លើងឆេះបានទាំងស្រុងហើយ ពោលគឺជាង ៩ម៉ោងបន្ទាប់ពីវាបានកើតឡើង។ ប៉ុន្តែជាអកុសលនោះ យ៉ាងហោចណាស់មនុស្ស ៣នាក់បានបាត់បង់ជីវិត និង ២៧១នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗជុំវិញទីក្រុងណៃរ៉ូប៊ី។

អ្នកនាំពាក្យរដ្ឋាភិបាលកេនយ៉ា លោក Isaac Maigua Mwaura បានបង្ហោះសារនៅលើវេទិកាបណ្តាញសង្គម X ថា អគ្គិភ័យដ៏ធំនេះ បានឆាបឆេះបំផ្លាញរថយន្ត អគារពាណិជ្ជកម្ម និងលំនៅដ្ឋានមួយចំនួន រួមទាំងផ្ទះអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនផងដែរ។

សូមរម្លឹកថា កាលពីឆ្នាំ២០១៨ អគ្គីភ័យមួយបានលេបត្របាក់ផ្សារ Gikomba ក្នុងទីក្រុងណៃរ៉ូប៊ី បានសម្លាប់មនុស្ស ១៥នាក់ និងយ៉ាងហោចណាស់ ៧០នាក់រងរបួស។ អ្នកស្លាប់ ៩នាក់ស្ថិតនៅក្នុងប្លុកផ្ទះល្វែងមួយកន្លែងស្ថិតនៅជាប់ផ្សារ ខណៈដែល ៦នាក់ទៀត រួមទាំងកុមារ ៤នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner