បញ្ជាការដ្ឋានកងទ័ពជើងទឹកបើកចំហរទទួលការចូលរួមហ្វឹកហាត់កីឡា ទូកគ្រប់សមាគមទូកមកពីបណ្តាខេត្ត

ភ្នំពេញ៖ ក្នុងអំឡុងការហ្វឹកហាត់កីឡាទូកមុនប្រមូលផ្តុំជាផ្លូវការ បញ្ជាការ ដ្ឋានកងទ័ពជើង ទឹកបើកចំហរទទួលការចូលរួមហ្វឹកហាត់ ពីកីឡាករ កីឡាការិនីទូកគ្រប់សមាគមទូកមកពីបណ្តាខេត្ត។ នេះ បើតាមការបញ្ជាក់របស់ឧត្តម នាវីទោ ចាយ ស៊ីជឿន ទទួលបន្ទុផ្នែក កីឡានៃបញ្ជាការដ្ឋានកងទ័ពជើងទឹក។

ឧត្តមនាវីទោ ចាយ ស៊ីជឿន បានឱ្យដឹងថា បន្ទាប់ពីជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ ២០២៣ នៅ ខេត្តបាត់ដំបងបានបញ្ចប់ កីឡាករ កីឡាការិនីទូករបស់បញ្ជាការដ្ឋាន ទ័ពជើងទឹក នៅតែបន្តការហ្វឹកហាត់ពង្រឹង សមត្ថភាព រៀងរាល់សប្តាហ៍ បើទោះជាការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការរបស់បញ្ជាការដ្ឋានទ័ពជើងទឹកមិនទាន់ចាប់ផ្តើមក៏ដោយ។

លោកថា ការហ្វឹកហាត់នេះ ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពឈានទៅរក សក្ដា នុពលប្រកួតប្រជែងយកពានរង្វាន់ និងមេដាយជូន អង្គភាព បញ្ជាការដ្ឋានទ័ពជើងទឹកពីការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួត ផ្សេងដែលរៀបចំដោយសហព័ន្ធកីឡា ទូកកានូនិង រ៉ូអ៊ីងកម្ពុជា។

អ្នកទទួលបន្ទុកផ្នែកកីឡាទូកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹករូបនេះបន្តថា ការហ្វឹកហាត់បច្ចុប្បន្ននេះ គឺ បានផ្តោតសំខាន់ គ្រប់ ប្រភេទវិញ្ញសាកីឡាទូក ដែលមាននៅក្នុងសហព័ន្ធ ព្រោះ បញ្ជាការដ្ឋាន កងទ័ពជើងទឹក ក្រោមការដឹកនាំរបស់នាយឧត្តម នាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ជំរុញឱ្យចូលរួមគ្រប់វិញ្ញាសាទាំងអស់។

ជាមួយការហ្វឹកហាត់ពង្រឹងគុណភាពអត្តពលិកកីឡាទូកប្រចាំអង្គភាពនេះដែរ ឧត្តមនាវីទោ ចាយ ស៊ីជឿន ក៏ប្រកាសជាចំហរថា បញ្ជាការដ្ឋាន កងទ័ពជើងទឹក ទទួលការចូលរួមហ្វឹកហាត់ពីកីឡាករការិនីទូកគ្រប់ សមាគម ទូកមកពីបណ្តាខេត្ត។
ឧត្តមនាវីទោបញ្ជាក់ថា រាល់ការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ កីឡាករ កីឡាការិនីបញ្ជាការដ្ឋានកងទ័ពជើងទឹក លើប្រភេទ កីឡា ទូកនេះ ទទួលបានការទំនុកបំរុងអាហាររូបចុកបីពេល ពីសំណាក់ លោកជំទាវ ទៀ លក្ខិណា ឯកឧត្តម ទៀ សុខា អនុប្រធាន សហព័ន្ធ កីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរ ង កងយោធពលខេរភូមិន្ទ មេបញ្ជាការកងទ័ព ជើងទឹក និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

គួររលឹកថា សមិទ្ធផលធំក្នុងឆ្នាំ២០២៣នេះ អត្តពលិកកីឡាទូកនៃ បញ្ជាការ ដ្ឋានកងទ័ពជើងឯក ដណ្តើមបានជោគជ័យជូនអង្គភាព រួមមាន ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាស១, ប្រាក់២ និងមេដាយ សំរឹទ្ធ៣គ្រឿង ។ការប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ដណ្តើមបានមេដាយមាស៣ ប្រាក់២ និងមេដាយសំរិទ្ធ១គ្រឿង៕
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner