ឯកឧត្តមបណ្ឌតិ ជា វ៉ាន់ដេត ជំរុញដល់អង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា សូមទៅបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាទាំងអស់គ្នា

តាកែវ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្រុកសំរោង ខេត្តតាកែវ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈ កម្មា ធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជាដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បាន បញ្ជាក់ ថា យើងទាំងអស់គ្នា ជាសមាជិក សមាជិការបស់ គណបក្សដែលជាអង្គបោះឆ្នោតគ្រប់រូបរបស់គណបក្សប្រជាជន កម្ពុជា សមាជិករដ្ឋសភា មណ្ឌលខេត្តកែវ និង សមាជិកក្រុម ប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្ត ត្រូវទៅចូលរួមបោះឆ្នោត ជូន គណបក្ស ប្រជាជនកម្ពុជា ទាំងអស់គ្នា ស្របតាមគោលការណ៍ សមាជិក ឬសមាជិកា នៃអង្គ បោះ ឆ្នោតមួយរូប គឺជាសន្លឹក ឆ្នោត មួយសន្លឹក របស់គណបក្ស ប្រជាជនកម្ពុជា។

ឯកឧត្តមបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំ នៃសុខសន្តិ ភាព ពេញ ផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន នាំមក ជូនប្រទេសជាតិ និង ប្រជាជនតាមរយៈនយោ បាយ ឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វា ហាប់ និង ឈ្លាស វៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យ ក្មេងដ៏ឆ្នើម ពោរពេញ ដោយ សមត្ថភាព ចំណេះដឹង និង ថាមពល បាននិងកំពុងបន្តខិតខំ បំពេញបេសកកម្ម បម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ និង ដោយ ស្មារតីទទួល ខុស ត្រូវ ខ្ពស់បំផុត ចំពោះជោគវាសនា របស់ ប្រទេសជាតិ និង ប្រជាជន ។ ជាក់ស្តែង ក្នុងរយៈពេល មិនដល់ ៦ខែ នៃការចូលកាន់តំណែងជានាយក រដ្ឋមន្រ្តី ផង សម្ដេច មហាធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុត ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស សំដៅបន្តដឹកនាំប្រទេស ជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner