ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ TIFFY ARMY FC គ្រងជើងឯកពាន រង្វាន់មិត្តភាពអន្តរជាតិ Fulin cup 2024 នៅប្រទេសចិន
ភ្នំពេញ៖ក្រុមបាល់ទាត់យុវជនអាយុក្រោម១៧ឆ្នាំ TIFFY ARMY FC ដែលបានគ្រងជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ Fulin cup 2024 នៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើ ដំណើរ មកដល់មាតុប្រទេសវិញហើយ កាលពីព្រឹកថ្ងៃ ទី៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នេះ។ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជា អគ្គលេខាធិការសមាគម៍ បាល់ទាត់ កងយោធពលខេមរភូមិន្ទ (TIFFY ARMY FC )។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តម នាយកមជ្ឈមណ្ឌល កីឡា កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ ថា ការប្រកួតបាល់ទាត់ពាន រង្វាន់មិត្តភាពអន្តរជាតិ Fulin cup 2024នេះ មានក្រុមចូលរួម ប្រកួតជាច្រើន ។ក្នុងនោះ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៧ របស់ TIFFY ARMY FC ជាអ្នកគ្រងជើងឯក បន្ទាប់ពីឆ្លងកាត់ចំនួន៨ ប្រកួត ដោយយកឈ្នះ៧ប្រកួត និងស្មើមួយប្រកួត។
ឯកឧត្តម បន្តថា សម្រាប់ការប្រកួតមួយនេះ បន្ទាប់ពី ក្រុមបាល់ ទាត់អាយុក្រោម១៧ឆ្នាំ TIFFY ARMY FCរបស់យើងលើកពាន គឺទទួលបានផលចំណេញច្រើន ដែលបានបង្ហាញឱ្យចិនឃើញថា ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ របស់TIFFY ARMY FC មានសក្ដា នុ ពល ធ្វើឱ្យ ក្រុមរបស់យើងទទួលបានឱកាសទៅប្រកួត នៅចិនកាន់ តែច្រើន ដែលស្របទៅនិងយុទ្ធអភិវឌ្ឍសមត្ថភាពបទពិសោធន៍ និងបច្ចេកទេសក្លាយជាទំពាំងស្នងឬស្សីសម្រាប់ក្លិប និងប្រទេស ជាតិនៅរយៈពេល២ឬ៣ឆ្នាំខាងមុខនេះ។
ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបន្ថែមទៀតថា សម្រាប់ ក្រុម យុវជន អាយុក្រោម១៧ឆ្នាំ TIFFY ARMY FC ក្រៅពីការអភិវឌ្ឍ សមត្ថភាព ការហ្វឹកហាត់នៅនឹងកន្លែង នាយកមជ្ឈមណ្ឌលកីឡាកង យោធពល ខេមរភូមិន្ទ ក៏នឹងបញ្ជូនពួកគេទៅពួកគេទៅប្រកួតនិងហ្វឹកហាត់ នៅ ក្រៅប្រទេសបន្តទៀតដែរ ដើម្បីបង្កើតកម្រិតបច្ចេកទេស និងបទ ពិសោធន៍ ។ជាការផលិតនូវធនធានបាល់ទាត់វ័យក្មេងដោយ គុណភាព រួមចំណែកក្នុងការប្រកួតកីឡាយុវជនអាស៊ីនៅក្នុងឆ្នាំ២០២៩ ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
គួររំលឹកផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ Fulin cup 2024 នៅសាធារណប្រជាមានិតចិននេះ ក្រុមបាល់ ទាត់យុវជនអាយុក្រោម១៧ឆ្នាំ TIFFY ARMY FCរបស់មជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ បានប្រកួតឈ្នះ៧ប្រកួត និង ស្មើមួយប្រកួត ដែលបានធ្វើឱ្យកម្ពុជាក្លាយជាជើងឯក៕
អត្ថបទ៖ជាវ ចន្ធូ