ព្រឹត្តិការណ៍តុកតាយក្ស គ្រោងនឹងរៀបចំក្បួនដង្ហែរនៅពេលខាងមុខ ក្នុងក្រុង សៀមរាប ស្របនិងគោលដៅទេសចរណ៍២០២៤
(សៀមរាប)៖ គម្រោងតុកតាយក្សនៅខេត្តសៀមរាប បាននឹងកំពុងចាប់ផ្តើម រៀបចំ ត្រៀមខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយបច្ចកទេសមួយចំនួន ពាក់ ព័ន្ធ សិល្ប:សូន្យរូប និង អរិយធម៍ វប្បធម៍ ទាំងបរទេស ទាំងខ្មែរ ដែលពួកគាត់ បាន សហការគ្នា ដោយ មានការចូលរួមពីសិស្សសាលារដ្ឋ និង ឯកជនផងដែរ ដើម្បីឲ្យពួក គាត់បាន រៀនពីរបៀបសូន្យរូបតុកតាយក្ស នឹងដំឡើងតុកតាយក្សផ្សេងៗ ហើយ ក៏ជា មោទនភាពសម្រាប់សិស្សានុសិស្សស្វែងយល់ក្នុងការសិក្សារៀនសូត្របន្តទៀត។

ប្អូនស្រី តេស វ៉ានណង ជាគ្រូបង្រៀនផ្នែកសិល្ប:សូន្យរូប បានលើកឡើងថា ប្អូនស្រីពេញចិត្តនិងការងារបង្ហាត់បង្រៀនចំពោះការសូន្យរូបដល់ប្អូនៗ សិស្សនុសិស្ស ដោយយល់ឃើញថា ពួកគេបានយកចិត្តទុកដាក់ក្នុងការ រៀនសូត្រយ៉ាងពិតប្រាកដ យើងរៀនផង អនុវត្តផ្ទាល់ផង។ ជាក់ស្តែង ដូចពេលនេះ យើងបានចែករំលែកបទពិសោធទៅដល់ក្មេងៗ ដើម្បីឲ្យក្មេងៗធ្វើការរួមគ្នា បែបជាក្រុមៗ នឹងបានយល់ពីការងារសង្កមឲ្យកាន់តែច្បាស់ថែមទៀត។

លោក អូន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុកតាយក្សនេះ បានបង្ហាញនៅក្នុងកិច្ចសម្ភាសន៏មួយ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ ថា ការរៀបចំសូន្យរូប នឹងដំឡើងរូប នៅក្នុងបរិវេណវត្តដំណាក់ ក្រុងសៀមរាប គឺមាន រយ:ពេល ៣សប្តាហ៍ ឥឡូវយើងធ្វើបាន ២-៣ថ្ងៃរួចមកហើយ គម្រោង តុកតា យក្សនេះ យើងនឹងដង្ហែរនៅថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២៤ខាងមុខ លោក សង្ឃឹម ជឿជាក់ថា នៅថ្ងៃប្រឹត្តិការណ៏នៃក្បួនដង្ហែរតុកតាយក្សនៅក្នុងខេត្តរបស់យើង នឹងមានភ្ញៀវជាតិ អន្តរជាតិចូលរួមច្រើន ពីពោះថានៅថ្ងៃដង្ហែរនោះ គឺយើងបាន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តដើម្បីរៀបចំស្តង់តាំងពិព័ណនានាជាច្រើន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនា នៅ ខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៏បានដាក់ចេញ ដែលជា កន្លែងតំបន់ទេសចរណ៏ពិភពលោកបានស្កាល់បានឃើញយ៉ាងពិតប្រាកដ។

លោក បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែកុម្ភ:នោះ គឺពេលល្ងាចក្បួនដង្ហែរ តុកតា យក្សរបស់យើង នឹងធ្វើការរៀបចំដង្ហែរចេញពិវត្តដំណាក់ ឆ្វែលជុំវិញរួចហើយ យក ទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់រយ:ពេល ៥ថ្ងៃ ទុកឲ្យភ្ញៀវជាតិ និងអន្តរ ជាតិថតយករួបភាពទុកធ្វើជាអនុស្សាវរីយ៍ជាដើម។

លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឬស្សី បានវាយតម្លៃខ្ពស់ ចំពោះ ការរៀបចំឲ្យមានកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវ ជាតិ និងអន្តរជាតិ ឲ្យមកទស្សនានៅខេត្តមួយនេះ ជាខេត្តពោរពេញទៅដោយអរិយធម៍ វប្បធម៍ផូរផង់ ជាពិសេស គឹសកម្មភាពក្មេងៗនៅទីនេះតែម្តង ដែលពួកគាត់បាន ចូលរួម ជាមួយព្រឹត្តិការណ៍តុកតាយក្សក្នុងឆ្នាំ២០២៤នេះ ទាក់ទងនិងវិស័យ ទេសចរណ៏ គឺគោលដៅទេសចរណ៍ ដែលអណត្តិថ្មីក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត លោក បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ វិស័យទេសចរណ៍ ៕
ដោយ ស៊ាន សុផាត
