មន្រ្តីពន្ធនាគារផ្ដល់ការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ «ការបរិច្ចាគឈាមជាអំពើដ៏ប្រពៃនៅក្នុងសង្គម ដែលយើងអាច ធ្វើបានទាំងអស់គ្នា » នេះជាការលើកឡើងក្នុងកម្មវិធីបរិច្ចាគឈាម ដើម្បី សង្គ្រោះ ជីវិតមនុស្សពីថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅពន្ធនាគារខេត្តនាភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ អ៊ុង សុីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមាន ជ័យអោយដឹងថា: បច្ចុប្បន្នមន្ត្រីពន្ធនាគារខេត្តមានចំនួន ១១១នាក់ / ស្រី ១៩នាក់ ។ក្នុងនោះថ្នាក់ដឹកនាំចំនួន ៥នាក់/ ស្រី ១នាក់ ។ ចំពោះការងារគ្រប់ គ្រ ងជន ជាប់ ឃុំសរុបជាក់ស្ដែងចំនួន ១,៨៩៣នាក់ ស្រី ១០០នាក់ ហើយជនជាប់ឃុំភាគច្រើន ជាប់បទល្មើសគ្រឿងញៀន។

លោក អ៊ុង សុីផាន បានបន្តថា មន្ត្រីទាំង ១១១នាក់ នេះគឺយើងព្រម ព្រៀងស្ម័គ្រចិត្ត បរិច្ចាគឈាមទាំងអស់គ្នា តែសំខាន់ក៏យោងទៅលើសុខភាពនិងមូលហេតុផងដែរ ។
ចំពោះអំណោយឈាមជាអំណោយជីវិតដែលមនុស្សមានសុខភាពល្អ អាចចែក រំលែក ទៅបានចំពោះមនុស្សទាំងឡាយក្នុងសហគមន៍ នៅពេលមានអ្នកជំងឺ ឬមាន គ្រោះថ្នាក់ ហើយត្រូវការសង្គ្រោះដោយការចាក់បញ្ចូលឈាម។

លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរ សុខាភិបាលខេត្តបន្ទាយមានជ័យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងនៅការកោតសរសើរនិងអរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារទាំងអស់ ដែលបានធ្វើការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម សម្រាប់ជួយ សង្គ្រោះជីវិត មនុស្ស និងបានបង្កើតទម្លាប់ វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិតបន្តថា : គឺជាការជំរុញលើកកម្ពស់យុវជន ប្រជាជនមហាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានា ឲ្យមានការផ្ដល់ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុង ត្រូវការ ឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ។

លោក អគ្គានុរក្សថ្នាក់លេខ១ សែម សុីណន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ពន្ធគារ នៃក្រសួងមហាផ្ទៃបាននិយាយថា: លោកសប្បាយចិត្តនិហកក់ក្ដៅបំផុត ចំពោះ សប្បុរស ជនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តដែលបានធ្វើអំណោយទាន បរិច្ចាគ ឈាមសម្រាប់ជីវិត។ និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះ ជីវិត ជន រងគ្រោះ ដោយក្ដីសប្បុរស។

លោកជឿជាក់ថា ការបរិច្ចាគឈាមនេះនឹងបានយកទៅសង្គ្រោះជីវិតមនុស្សដោយ គ្មាន ការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ សាសនា ឬវណ្ណៈភាព មនុស្ស ក្នុងសង្គមឡើយ ៕

ដោយ៖ឃិន គន្ធា

ads banner